ហេតុតែជាប្រុសស្អាត ទើបចាប់អារម្មណ៍ថា Kim Soohyun ជ្រើសយកដៃគូស្រី សុទ្ធតែខ្នាតដើមត្នោតដូចគ្នា

//s5.kh1.co/3c/3c34f4645fbb316ea16b16e708a890a6927b4773.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាស្រី រួមសម្តែង Kim Soo Hyun ភាគច្រើន សុទ្ទតែមានកម្ពស់ខ្ពស់ ហើយរឿងនេះបានធ្វើឲ្យគួរឱ្យចាប់អារម្មណ៍ ទៅដល់មហាជន

កូរ៉េខាងត្បូង៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមស្នេហាវិស័យភាគយន្តកូរ៉េ ប្រាកដជាបានជ្រាបហើយថា តារាសម្តែងប្រុស ដែលស៊ីថ្លៃឈ្នូលច្រើនជាងគេ នៅក្នុងឧស្សាហកម្មមួយនេះគឺ លោក Kim Soohyun បានវិលត្រលប់មកវិញ ជាមួយការសម្តែងរឿងភាគថ្មីក្នុងឆ្នាំនេះ ដែលមានចំណងរឿង «It's Okay to Not Be Okay» ដែលកំពុងចាក់ផ្សាយទស្សនាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ចាប់តាំងពីបង្ហាញមុខ នៅក្នុងឧស្សាហកម្មកម្សាន្តមក លោក Kim Soohyun ធ្លាប់មានបទពិសោធន៍ក្នុងការ​ដើរតួសម្តែងគ្រប់ប្រភេទ ជាតួប្រុស​ឯក ក្នុងរឿងភាគគ្រប់ប្រភេទផ្សេងៗគ្នា ជាមួយទេពកោសល្យរបស់លោក និងរូបរាងដ៏សង្ហា អមជាមួយកម្ពស់ ១.៨០ម៉ែត្រ បានធ្វើឲ្យលោកកាន់តែ មានប្រជាប្រិយភាព បានក្លាយជាតារាប្រុស នៅក្នុងបេះដូងហ្វេននារីគ្រប់ៗគ្នា។

យ៉ាងណាមិញ កាលពីថ្មីៗនេះ មានមនុស្សជាច្រើន​ ជាពិសេស អ្នកនិយមលេងអ៊ីនធើណែត ជនជាតិកូរ៉េតែម្តង  បានកត់​សម្គាល់ និងចាប់អារម្មណ៍ថា នៅក្នុងអាជីពសិល្បៈរបស់តារាវ័យ ៣២ឆ្នាំរូបនេះ បានចូលរួមសម្តែងជាមួយតារាស្រីសុទ្ធសឹង តែមានកម្ពស់ ១.៧0 ម៉ែត្រជាងឡើង។

ទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែ តារាសម្តែងប្រុសរូបនេះ​ មានកម្ពស់ខ្ពស់សមល្មម យ៉ាងណាក្តី ក៏រូបគេ នៅតែមិនអាចខ្ពស់ដាច់ ជាមួយតារាស្រីដែលលោកបាន រួមសម្តែងបានឡើយ និងត្រូវបាន គេបញ្ចេញមតិថាKim Soo hyun និងតួឯកស្រី មើលទៅរាងមិនសម ដូចជាតារាសម្តែង ប្រុសស្រីទូទៅ៕

ចង់ដឹងទេថា មានតារាស្រីកម្ពស់បានណាខ្លះ ដែលបានរួមសម្តែងជាមួយ តារាប្រុសរូបនេះ!

សូមទស្សនារូបខាងក្រោម៖

Kim Soohyun
Kim Soohyun
Kim Soohyun
Kim Soohyun
 Kim Soo Hyun និង Jeon Ji Hyun
 Kim Soo Hyun និង Jeon Ji Hyun
Kim Soo Hyun និង Gong Hyo Jin 
Kim Soo Hyun និង Gong Hyo Jin 
Kim Soo Hyun និង Suli
Kim Soo Hyun និង Suli
Kim Soo Hyun និង Seo Ye Ji
Kim Soo Hyun និង Seo Ye Ji
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T