ខ្សែវីដេអូ​ចុងក្រោយ របស់អភិបាលក្រុងសេអ៊ូល ពេលដើរទៅកន្លែងធ្វើអត្ដឃាតខ្លួនឯង(វីដេអូ)

//s5.kh1.co/ac/ac02c18c9ef5e9850d3af1514d04dda69f2babdb.jpg
សង្គម

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វីដេអូចុងក្រោយរបស់អភិបាលទីក្រុងសេអ៊ូល នៅពេលលោកធ្វើដំណើរទៅកន្លែងធ្វើអត្ដឃាតខ្លួនឯង...

សេអ៊ូល៖ ឃ្លីបវីដេអូថ្មីមួយ ដែលថតដោយការមេរ៉ាសុវត្ថិភាព បានបង្ហាញពីពេលវេលាចុងក្រោយរបស់អភិបាលទីក្រុងសេអ៊ូ លោក ផាក វ៉ុនស៊ូន​​​​​​​​​​​​​ (Park Won-soon) នៅពេលដែលលោកកំពុងធ្វើដំណើរ ឆ្ពោះទៅកន្លែងធ្វើអត្ដឃាតខ្លួនឯង បន្ទាប់ពីត្រូវបានគេចោទប្រកាន់ពី​បទយាយីផ្លូវភេទលើស្ត្រីម្នាក់ ដែលជាអតីតមន្ត្រីក្រោមឱវាទរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា លោក ផាក វ៉ុនស៊ូន ហាក់ព្យាយាមបិទបាំងមិនឲ្យនរណាស្គាល់លោកឡើយ ដោយលោកដើរឱនមុខចុះ ស្លៀកពាក់បែបស៊ីវិលធម្មតា និងស្ពាយសាកាដូ ខណៈពេលចាកចេញពីលំនៅដ្ឋានរបស់ខ្លួន នៅ Gahoe-dong ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១០:៤០នាទីព្រឹក ក្រោយលុបចោលការប្រជុំមួយ។

អភិបាលក្រុងវ័យ៦៤ឆ្នាំរូបនេះ បានបន្សល់ទុកនូវលិខិតសុំទោសគ្រួសារមួយសន្លឹក មុនពេលគេរកឃើញថាស្លាប់កាលពីព្រឹកថ្ងៃសុក្រ ដោយនៅក្នុងលិខិតនោះ លោកបានសរសេរថា៖

ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា ដែលនៅក្បែរខ្ញុំក្នុងមួយជីវិតនេះ។ ខ្ញុំពិតជាសោកស្ដាយ ដែលខ្ញុំបានធ្វើឲ្យគ្រួសាររបស់ខ្ញុំឈឺចាប់។ 

លិខិតសុំទោសគ្រួសារ របស់លោក ផាក វ៉ុនស៊ូន

ក្នុងនោះដែរ លោកក៏បានស្នើសុំឲ្យបូជាសពរបស់លោក នៅក្បែរផ្នូររបស់ឪពុកលោកផងដែរ។

សូមបញ្ជាក់ថា ប៉ូលិសបានរកឃើញសាកសពរបស់លោក ផាក វ៉ុនស៊ូន នៅក្បែរភោជនីយដ្ឋាន និងសាលមួយកន្លែង ដែលស្ថិតនៅលើភ្នំ ភាគខាងជើងទីក្រុងសេអ៊ូល បន្ទាប់ពីមន្ដ្រីជំនាញរាប់រយនាក់ បានរុករកនៅក្នុងតំបន់នោះអស់រយៈពេលជាងម៉ោង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក ផាក វ៉ុនស៊ូន
លោក ផាក វ៉ុនស៊ូន
លោក ផាក វ៉ុនស៊ូន
លោក ផាក វ៉ុនស៊ូន
លោក ផាក វ៉ុនស៊ូន
លោក ផាក វ៉ុនស៊ូន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T