ប្រុងប្រយ័ត្ន! រដ្ឋាភិបាលនីហ្សេរីយ៉ាព្រមានពីគ្រោះទឹកជំនន់នៅក្នុងតំបន់ចំនួន ១០២ នៅទូទាំង ២៨ រដ្ឋ

//s5.kh1.co/c0/c080d318843dfe31b73926467d5d61acf32675ed.jpg
សង្គម

 ១១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលនីហ្សេរីយ៉ាកាលពីថ្ងៃសុក្របានព្រមានពីគ្រោះទឹកជំនន់ដែលអាចកើតមាននៅក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលចំនួន ១០២ នៅទូទាំងរដ្ឋចំនួន ២៨ ក្នុងរដូវភ្លៀងឆ្នាំនេះ

នីហ្សេរីយ៉ា៖ រដ្ឋាភិបាលនីហ្សេរីយ៉ាកាលពីថ្ងៃសុក្របានព្រមានពីគ្រោះទឹកជំនន់ដែលអាចកើតមាននៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចំនួន ១០២ នៅទូទាំងរដ្ឋចំនួន ២៨ ក្នុងរដូវភ្លៀងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក Muhammadu A Muhammed ប្រធានទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះអាសន្នដែលបានអំពាវនាវដល់ភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋ និងរដ្ឋាភិបាលជួរមុខឱ្យត្រៀមខ្លួន និងជាងនេះទៀតក៏បានណែនាំពួកគេឱ្យប្រុងស្មារតីតាមសហគមន៍ដែលងាយរងគ្រោះដើម្បីត្រៀមខ្លួនសម្រាប់ការជម្លៀសដោយសុវត្ថិភាព។

លោក Mohammed បានស្នើថា សំរាម ស្មៅ និងទឹកកខ្វក់គួរតែត្រូវបានសម្អាតចេញពីលូបង្ហូរទឹក បណ្តាញទឹក និងគ្រប់មធ្យោបាយសម្រាប់បង្ហូរទឹកនៅតាមដងទន្លេដើម្បីឱ្យទឹកហូរបានលឿន។

គួរបញ្ជាក់ផងដែរថា ទឹកជំនន់គឺជាគ្រោះមហន្តរាយធម្មជាតិមួយដែលកើតមានញឹកញាប់បំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T