កីឡាករភេទទី៣ម្នាក់នៅ Premier League ថារូបគេមិនហ៊ានប្រាប់ពីធាតុពិតរបស់ខ្លួនជាសាធារណៈនោះទេ

//s5.kh1.co/55/55a0dd15cc23f55d39bcc45bfd48e98f1871c726.jpg
កីទ្បា

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កីឡាករភេទទី៣ម្នាក់នៅ Premier League ថារូបគេមិនហ៊ានប្រាប់ពីធាតុពិតរបស់ខ្លួនជាសាធារណៈនោះទេ

អង់គ្លេស៖ ថ្មីៗនេះកីឡាករភេទទី៣ម្នាក់នៅក្របខ័ណ្ឌកំពូល Premier League បានបង្ហាញពីទុកលំបាករបស់គេដែលខំលាក់បាំងធាតុពិតជាអ្នកដែលស្រឡាញ់ភេទដូចគ្នា ពីមនុស្សជុំវិញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករភេទទី៣មិនបញ្ចេញឈ្មោះម្នាក់នៅក្របខ័ណ្ឌកំពូល Premier League
  កីឡាករភេទទី៣មិនបញ្ចេញឈ្មោះម្នាក់នៅក្របខ័ណ្ឌកំពូល Premier League

ជាក់ស្តែងកីឡាកររូបនោះបានសរសេរក្នុងសំបុត្រមួយថារូបគេចង់បង្ហាញធាតុពិតថាខ្លួនជាភេទទី៣ជាសាធារណៈណាស់ ប៉ុន្តែរូបគេខ្លាចថានៅក្នុងវិស័យបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសនេះមិនទាន់អាចទទួលស្គាល់ភេទទី៣ជាកីឡាករអាជីពបាន។

ដោយឡែករូបគេត្រូវបានគាំទ្រដោយមូលនិធិការពារអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងវិស័យបាល់ទាត់មួយឈ្មោះថា The Justin Fashanu Foundation ដែលបានបង្កើតឡើងដោយសារមានកីឡាករភេទ​ទី៣ម្នាក់បាននៅ Premier League បានសំលាប់ខ្លួនក្រោយពីប្រកាសឲ្យមនុស្សគ្រប់គ្នាដឹងនៅឆ្នាំ1998។

 កីឡាករ Justin Fashanu ដែលបានសម្លាប់ខ្លួននៅឆ្នាំ១៩៩៨  ក្រោយពីប្រកាសជាសាធារណៈថាខ្លួនជាភេទទី៣បាន៨ឆ្នាំ
 កីឡាករ Justin Fashanu ដែលបានសម្លាប់ខ្លួននៅឆ្នាំ១៩៩៨  ក្រោយពីប្រកាសជាសាធារណៈថាខ្លួនជាភេទទី៣បាន៨ឆ្នាំ

ជាមួយគ្នានេះដែរ នៅក្នុងសំបុត្ររបស់គេបានសរសេរថា៖​

ខ្ញុំជាភេទទី៣ ហើយនេះជាជំហានមួយថ្មីដែលខ្ញុំហ៊ានសរសេរសំបុត្របែបនេះឡើង។ មានតែគ្រួសារ និងមិត្តជិតដិតរបស់ខ្ញុំប៉ុណ្ណោះដែលដឹងពីរឿងនេះ ខ្ញុំមិនទាន់ហ៊ានប្រាប់ទៅមិត្តរួមក្រុម និងគ្រូបង្វឹកនៅឡើយទេ។ តើអ្នកគិតថាខ្ញុំមានអារម្មណ៍បែបណាដែលត្រូវលាក់បាំងការពិតបែបនេះជារៀងរាល់ថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃវាធ្វើឲ្យខ្ញុំមានសម្ពាធខ្លាំងណាស់ ហើយការភ័យខ្លាចក្នុងការឲ្យគេគ្រប់គ្នាដឹងនោះវារឹតតែបន្ថែមសម្ពាធដល់ខ្ញុំមួយម្រិតទៀត។

  កីឡាករភេទទី៣ម្នាក់នៅក្របខ័ណ្ឌ Premier League

គួរឲ្យដឹងដែរថាកីឡាករ Troy Deeney របស់ក្លិប Watford បាននិយាយកាលពីថ្មីៗនេះដែរថា យ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមកីឡាកររបស់ក្លិបនីមួយៗនៅ Premier League ជាភេទទី៣។ ហើយប្រសិនបើមានម្នាក់ហ៊ានបង្ហាញការពិតរបស់ខ្លួនជាសារធារណៈនោះ អ្នកផ្សេងទៀតនឹងធ្វើតាម៕

  កីឡាករ Troy Deeney
  កីឡាករ Troy Deeney

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T