ភ្នំពេញ ៖ បុរស និងស្ដ្រី ៣នាក់ បានរង របួសធ្ងន់ស្រាល ដោយសារតែកង់រថយន្ដ កូរ៉េដឹកកម្មករ បានដាច់របូត ហើយបោល បុកពួកគេទាំងកំរោល ខណៈកំពុងជិះម៉ូតូ ឌុបគ្នា កាលពីវេលាម៉ោង ៦ និង៤៥នាទី ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣ នៅ លើកំណាត់ផ្លូវជាតិលេខ ៣ ភូមិក្រាំង ដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិសែន ជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុន ពេលកើតហេតុ មានរថយន្ដកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2L 4791 ដឹកកម្មករពេញ ធ្វើដំណើរពីត្បូង ទៅជើង លុះដល់ចំណុចកើតហេតុ ក៏របូត កង់ក្រោយ បោលទៅបុកជនរងគ្រោះទាំង ៣នាក់ កំពុងជិះម៉ូតូម៉ាក បែស មួយគ្រឿង បញ្ច្រាសទិសគ្នា បណ្ដាលឱ្យស្ដ្រីម្នាក់រង របួសធ្ងន់ និងពីរនាក់ផ្សេងទៀត រងរបួស ស្រាល ។

បើតាមសមត្ថកិច្ច ស្ដ្រីដែលរងរបួស ស្រាល ឈ្មោះ តាន់ នីវ អាយុ ២៩ឆ្នាំ មុខរបរ កម្ម ការិនីកាត់ដេរ ទី២ ឈ្មោះ ពុល រតនា ត្រូវ ជាប្ដី អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោង ចក្រ នៅសួនវឌ្ឍនៈ២ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៣ ឈ្មោះ ឯម សោភា អាយុ ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅក្នុងបុរីកាណា ស៊ីតធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ និងមានស្រុកកំណើត នៅភូមិត្រញំង ក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ដ តាកែវ រងរបួសក្បាលពីក្រោយ និងបាក់ កងដៃស្ដាំ ហើយត្រូវត្រង់ពោះ ។ ក្រោយ កើតហេតុ គេឃើញរថយន្ដ និងក្រុម សង្គ្រោះបន្ទាន់ របស់អង្គភាព ៧១១ នៃ កងពលតូចលេខ ៧០ ដឹកបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយ ឡែករថយន្ដបង្ក ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្ដ ទៀត ខណៈដែលអ្នកបើករថយន្ដរត់គេច ខ្លួនបាត់ ៕







ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]