វង្ស វិឆ័យ និយាយថាក្បាច់របស់ សោភ័ណ្ឌ គ្មានអ្វីអស្ចារ្យបន្តិចទេ និងប្តេជ្ញាផ្តួលឲ្យសន្លប់នៅរសៀលនេះ (មានវីដេអូ)

//s5.kh1.co/2a/2a45d07204655d7595dd7b1a9082a1604796ae6f.jpg
កីទ្បា

 ១១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វិឆ័យថាទៅសិស្សច្បងមិនទុកមុខឲ្យតែម្តង

ភ្នំពេញ៖ ច្បាស់ជាកក្រើកហើយរសៀលនេះ នៅសង្វៀនស៊ីប៊ីអេស វង្ស វិឆ័យ មិនយោគយល់សិស្សច្បង រឿង សោភ័ណ្ឌ ទេ ព្រមទាំងប្តេជ្ញាផ្តួលឲ្យសន្លប់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតនៅសង្វៀនខារ៉ាបាវ
ការប្រកួតនៅសង្វៀនខារ៉ាបាវ

ជំនួបល្ងាចនេះ ជាការសងសឹករបស់ វិឆ័យ ក្រោយចាញ់ពិន្ទុ សោភ័ណ្ឌ កាលពីប្រកួតមុន។ ក្នុងវីដេអូសម្ភាសន៍ វិឆ័យ បាននិយាយចំៗទៅកីឡាករ រឿង សោភ័ណ្ឌ ថាគ្មានស្នៀតអ្វីអស្ចារ្យសម្រាប់គេឡើយ លើកលែងតែការប្តូរកណ្តាប់ដៃប៉ុណ្ណោះ។

កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ

បន្ថែមលើសពីនេះ ព្រមទាំងចំអកឲ្យ សោភ័ណ្ឌ ពេល​ឱបកៀកចាប់តែខ្សែសង្វៀនទៀតផង ចំណែកឯ សោភ័ណ្ឌ ក្នុងវីដេអូមិនបាននិយាយអ្វីច្រើនឡើយ ត្រឹមរំពឹងយកជ័យជម្នះក្នុងការប្រកួតនេះឲ្យបាន។ គូនេះប្រាកដជាកក្រើកសង្វៀន ព្រោះអ្នកទាំងពីរក្តៅស្លឹកត្រចៀកមុនការប្រកួតបាត់ទៅហើយ៕

(វីដេអូ៖ Sport Zone) 
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T