រុស្ស៊ីនិងអាមេរិកកំពុងបង្កើនការលក់អាវុធទៅឲ្យឥណ្ឌា បន្ទាប់ពីមានភាពតានតឹងជាមួយ​ចិនជុំវិញបញ្ហាព្រំដែន

//s5.kh1.co/c4/c40552f52e0ded41e198d305b8ffa98f2ef1586f.jpg
បច្ចេកវិទ្យា

 ១១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌាជាអ្នកទិញអាវុធ​ច្រើនជាងគេនៅលើទីផ្សារអន្តរជាតិ​របស់រុស្ស៊ី​ តាំងពីសម័យសូវៀត

បរទេស៖ ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក កំពុងតែប្រកួតប្រជែងគ្នាក្នុងការលក់សព្វាវុធទៅឲ្យប្រទេសឥណ្ឌា ខណៈដែល​រដ្ឋធានីញូវដេលី កំពុងព្យាយាមជំរុញការផ្គត់ផ្គង់អាវុធ​លើកងយោធារបស់ខ្លួន ​ក្រោយពីមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាម​ទីភ្នាក់ងារសារព័ត៌មាន ​scmp ថ្ងៃទី១១ ខែ កក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថក្រោះ T-90 ​
រថក្រោះ T-90 ​

កាលពីសប្តាហ៍មុននេះ រដ្ឋាភិបាលឥណ្ឌា បានប្រញាប់ប្រញាល់លើការស្នើសុំ ទិញយន្តហោះចម្បាំងរបស់រុស្ស៊ីចំនួន ៣៣គ្រឿង និងបង្កើនសមត្ថភាព (Upgrade) យន្តហោះចម្បាំង ៥៩គ្រឿងផ្សេងទៀត ដែលមានតម្លៃសរុប ២.៤៣​ពាន់លានដុល្លារ។ លើសពីនេះ ឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀង​ ​ក្នុងទំហំទឹកប្រាក់ ៥.៤៣ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីដែរ។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលឥណ្ឌាទិញពីរុស្ស៊ី
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលឥណ្ឌាទិញពីរុស្ស៊ី

​ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត សំរាប់ប្រទេសឥណ្ឌា​ចាប់តាំងពីឆ្នាំ ២០០០មកម៉្លេះ។ ​ហើយបើគិតរហូតមកដល់ពេលនេះ រុស្ស៊ីអាច​រកចំណូលបានប្រមាណ ៣៥ពាន់លានដុល្លារ ពីការលក់អាវុធឱ្យទៅឥណ្ឌា ខណៈដែលសហរដ្ឋអាមេរិកលក់អាវុធឱ្យទៅឥណ្ឌាបានត្រឹមតែ ៣.៩ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលជាង ២០ឆ្នាំនេះ។

យន្តហោះចម្បាំង MiG-29 ដែលឥណ្ឌាទិញពីរុស្ស៊ី
យន្តហោះចម្បាំង MiG-29 ដែលឥណ្ឌាទិញពីរុស្ស៊ី

សូមជម្រាបផងដែរថា អាវុធយុទ្ធសាស្រ្ត​ភាគច្រើន ដែលឥណ្ឌា​​ប្រើប្រាស់របស់រុស្ស៊ី ​រួមមាន នាវាដឹកយន្តហោះចម្បាំង​ INS Vikramaditya យន្តហោះចម្បាំង MiG-29 យន្តហោះ Ka-31 នាវាមុជទឹក Chakra-2 រថក្រោះ T-90 និង T-72 ។ ​ចំណែករបស់អាមេរិក មានដូចជា  យន្តហោះ Boeing C-17 និងយន្តហោះ C-130J ហើយ​រដ្ឋាភិបាលឥណ្ឌាក៏បានសន្យា​ ថានឹងទិញអាវុធអាមេរិកបន្ថែមទៀតដែរ នៅពេលខាងមុខ៕

យន្តហោះ Boeing C-17
យន្តហោះ Boeing C-17
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T