កំពុងឡើងជើងផង! តារាវ័យក្មេង Billy Gilmour របស់ Chelsea ត្រូវសម្រាកព្យាបាលរបួសរហូតដល់ទៅ...

//s5.kh1.co/4e/4e6e8e3c34b9e4a8e98cf5a5e366d293ae3e8638.jpg
កីទ្បា

 ១១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាវ័យក្មេង Billy Gilmour របស់ Chelsea ត្រូវសម្រាកព្យាបាលរបួសរហូតដល់ទៅ៤ខែឯណោះ

អង់គ្លេស៖​ កីឡាករខ្សែបម្រើកណ្តាល Billy Gilmour របស់ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថានឹងត្រូវសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនរហូតដល់ទៅ៤ខែឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Billy Gilmour
  កីឡាករ Billy Gilmour

តារាវ័យ១៩ឆ្នាំរូបនេះ កំពុងតែលេងឡើងជើងយ៉ាងខ្លាំងជាមួយនឹងក្រុមរបស់លោក Frank Lampard ប៉ុន្តែនៅពេលនេះរូបគេនឹងមិនអាចចូលរួមប្រកួតឲ្យក្លិប Chelsea មួយរយៈធំ ដោយត្រូវសម្រាកធ្វើការវះកាត់ព្យាបាលរបួសជង្គង់ បន្ទាប់ពីជួយឲ្យ Chelsea យកឈ្នះ Crystal Palace នៅប៉ុន្មានថ្ងៃមុននោះ។

ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យលើបញ្ហាជង្គង់របស់កីឡាករ Billy Gilmour ហើយថារូបគេនឹងត្រូវសម្រាកធ្វើការវះកាត់រហូតដល់ទៅ៣ទៅ៤ខែឯណោះ។ ខ្ញុំពិតជាមានអារម្មណ៍មិនសប្បាយចិត្តនោះទេដែលឃើញរូបគេត្រូវរងរបួសធ្ងន់បែបនេះទាំងនៅវ័យក្មេងនៅឡើយ និងកំពុងតែមានទម្រង់លេងល្អទៀតនោះ។ យ៉ាងណាមិញ Billy ជាក្មេងដែលរឹងមាំម្នាក់ ហើយពួកយើងនឹងនៅធ្វើជាកម្លាំងចិត្តដល់រូបគេជានិច្ច។ ជាមួយគ្នានេះ រូបគេក៏នឹងមិនបាត់ការប្រកួតជាមួយក្លិបច្រើនដែរ ដោយសារតែជិតដល់ពេលត្រូវសម្រាកបញ្ចប់រដូវកាលហើយនោះ៕

  លោក Frank Lampard
  កីឡាករ Billy Gilmour ពេលប៉ះជាមួយ Crystal Palace
  កីឡាករ Billy Gilmour ពេលប៉ះជាមួយ Crystal Palace

ប្រភពstandard

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T