អាយដលប្រែហើយ ធ្លាប់តែឃើញ Taeyeon ស្លូតៗ មកលើកនេះ កាចមួយទំហឹង

//s5.kh1.co/f2/f21cb7ab2de6ad0875ad5caeb63c0dd365749b63.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចង់ស្លូតសុភាព ក៏ស្អាត ចង់កាចៗ បែប ឌិតៗ Taeyeon នៅតែទាក់ទាញ និងចាប់អារម្មណ៍ ជាមួយរូបរាងថ្មីរបស់នាង

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ Taeyeon ដែលជាមេក្រុម Girls Generation បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការផ្លាស់ប្តូរស្ទីលថ្មី របស់នាង​ជាមួយ រូបភាពរសនិយមបែបថ្មី ដែលមិនធ្លាប់ឃើញពីមុនមកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ គេឃើញថា តារាស្រីរូបនេះ បានចែកចាយ នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ជាមួយស្នាមសាក់ផ្កា ៤កន្លែង ទ្រូង និងលើស្មា ជាមួយអាវសាច់រលោង ដៃតូច ដែលបញ្ចេញស្ទើរតែទាំងស្រុង​ នៃល្វែងខាងលើរបស់នាង បានធ្វើឲ្យមានភាពទាក់ទាញមិនស្ទើរ ពីមហាជន ជាពិសេស ​អ្នក​និយម​លេង​អ៊ីនធើណែតតែម្តង។

ជាមួយគ្នានេះដែរ នាងក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់នាង  ដែលតារាស្រីរូបនេះ មិនដែលធ្លាប់លេងស្ទាយ៍ដ៏ពេញនិយមយុវវ័យសម័យថ្មី ជាមួយនឹងសក់ខ្មៅ និងបបូរមាត់ខ្មៅ ជាពិសេសនោះ ស្ទាយ៍ផាត់មុខ បែបឌិតៗ របស់នាង ដែលវាកម្រ​នឹង​​ស្ទើរ មិនជឿនឹងភ្នែក ដែលតារាស្រីរូបនេះ លេងហ៊ានស្ទាយ៍បែបនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរូបរាងថ្មីរបស់ Taeyeon?

សូមទស្សនារូបខាងក្រោម៖

Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon ជាមួយរូបរាងថ្មី
Taeyeon ជាមួយរូបរាងថ្មី
Taeyeon ជាមួយរូបរាងថ្មី
Taeyeon ជាមួយរូបរាងថ្មី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T