ខេត្ដព្រះវិហារ ៖ កាលពីថ្ងៃទី១៧ មេសា កន្លងទៅនេះ ភិក្ខុឈ្មោះលួន លឿម អាយុ៣៨ឆ្នាំ គង់នៅក្នុងវត្ដគូលែនជើង ឃុំគូលែនជើងស្រុកគូលែន បានជាប់ចោទ ចាប់ក្មេងស្រីអាយុ៦ឆ្នាំរំលោភ នៅលើកុដិ ហើយទង្វើអគតិនេះបានធ្វើឱ្យ ប៉ះពាល់ដល់វិស័យព្រះពុទ្ធ សាសនាយ៉ាងធ្ងន់ធ្ងរ ។

លោកវរសេនីយ៍ ឡាញ ស៊ីវឡេង អធិការប៉ូលិសស្រុកគូលែនបាន ឱ្យដឹងតាមចម្លើយសារភាព របស់ជនកំហូចឈ្មោះលួន លឿម ថានៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៧ មេសា ពេលប្រជាពលរដ្ឋកំពុងកម្សាន្ដ សប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងវត្ដ ជនកំហូចរូបនេះបាន ហៅក្មេងស្រីឡើងទៅលើកុដិ ។ លុះនៅពេលក្មេងស្រីឡើង ដល់លើកុដិ ភិក្ខុកំហូចនេះបានយកទឹកក្រូចចាក់ ឱ្យក្មេងស្រីផឹក បន្ទាប់មកយកទូរស័ព្ទដៃបើកឱ្យក្មេងស្រីមើលរឿងតុក្កតា ហើយរូបគេបានយកខ្នើយ ឱ្យក្មេងស្រីពោបមើលរឿងតុក្កតា ។ បន្ទាប់មកភិក្ខុកំហូចបានប្រព្រឹត្ដការសេពមេថុន ទើបក្មេងស្រីស្រែក ហើយខាំដៃភិក្ខុកំហូចយំរត់ ចុះពីលើកុដិទៅប្រាប់ម្ដាយអំពីហេតុការណ៍ដែលបានកើតឡើង ។

ពេលនោះ ម្ដាយក្មេងស្រីបានសួរនាំកូនដឹងរឿង ក៏ទៅរាយការណ៍ប្រាប់ប៉ូលិសប៉ុស្ដិ៍ ។ បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង ភិក្ខុកំហូចឈ្មោះលួន លឿម ត្រូវបានចាប់ផ្សឹក ហើយប្រគល់ខ្លួនឱ្យប៉ូលិសនាំទៅកាន់អធិការដ្ឋានស្រុកគូលែន ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋានខេត្ដ ដើម្បីបញ្ជូនបន្ដ ទៅសាលាដំបូងខេត្ដចាត់ការតាមផ្លូវច្បាប់ ។

ដោយឡែក ក្មេងស្រីរងគ្រោះប៉ូលិសបាននាំទៅ កាន់មណ្ឌលសុខភាពស្រុកធ្វើកោសល្យវិច័យ បង្ហាញថា ភិក្ខុសង្ឃកំហូចរូបនេះរំលោភមិនបានសម្រេចទេ តែមានបន្សល់ជាប់ទឹកកាម ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]