ស្តេចប្រដាល់ក៏ចេះខ្លាចប្រពន្ធដែរ! Mike Tyson លួចគេចពីអ្នកការពារ ទៅជួបស្រីស្នេហ៍ ព្រោះខ្លាចប្រពន្ធដឹង

//s5.kh1.co/2f/2f9887f7c516018eb032e118815b1f904d6bba1b.jpg
កីទ្បា

 ១១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Mike ត្រូវបានគេឃ្លាំមើល ២៤ម៉ោង ព្រោះខ្លាចលួចទៅជួបស្រីស្នេហ៍

បរទេស៖ ស្តេចប្រដាល់ Mike Tyson បានបង្ហើបប្រាប់ថា គាត់ធ្លាប់លួចចេញក្រៅទាំងយប់ ទៅជួបស្រីស្នេហ៍របស់គាត់ ព្រោះខ្លាចប្រពន្ធនឹងអ្នកការពាររបស់គាត់ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្តេចប្រដាល់ Mike Tyson
  ស្តេចប្រដាល់ Mike Tyson

កំពូលអ្នកប្រដាក់សកលគីឡូធ្ងន់មួយនេះ រស់នៅមិនសូវស្រណុកទេ ដោយខ្លាចអ្នកការពាររបស់គាត់ ហ៊ានប្រាប់ពីការលួចមានស្រីទៅប្រពន្ធរបស់គាត់។

អ្នកមើលការខុសត្រូវរបស់គាត់លោក Rory Holloway ធ្លាប់ឈឺក្បាលនឹង Mike ពេលដែលគាត់ញៀន នឹង ស្រីស្រា ហើយអ្នកប្រដាល់រូបនេះ ធ្លាប់មានជំងឺបាក់ទឹកចិត្តទៀតផង។

ទន្ទឹមនឹងនេះ លោក Rory បានសរសេរចងក្រងក្នុងសៀវភៅមួយ អំពីវិធីសាស្រ្ត ដែលត្រូវជួលគេ ឲ្យមកឃ្លាំមើល Mike  ២៤ម៉ោង ដើម្បីរារាំងគាត់កុំឲ្យលួចទៅជួបស្រីមុនការប្រកួតឈានចូលមកដល់។

  ស្តេចប្រដាល់ Mike Tyson
  ស្តេចប្រដាល់ Mike Tyson

យ៉ាងណាក្ដី Mike Tyson ក៏បានទទួលស្គាល់នូវរឿងនេះ ហើយគាត់បាននិយាយពីជីវិតរបស់គាត់នៅពេលនោះថា៖

ខ្ញុំមិនចង់ឲ្យនរណាម្នាក់ដឹងពីរឿងខ្ញុំឡើយ។ ខ្ញុំគ្រាន់តែចង់ទៅជួបស្រីស្នេហ៍ម្នាក់ប៉ុណ្ណោះ ហើយមិនចង់ឲ្យអ្នកណាដឹងថាខ្ញុំនៅជាមួយនរណាឡើយ។  ជួនកាលខ្ញុំលួចចេញពីផ្ទះទាំងកណ្តាលយប់។ អ្នកមិនដឹងទេថាអ្នកការពាររបស់អ្នកល្អឬអាក្រក់ ដូច្នេះមិនត្រូវឲ្យពួកគេដឹង នូវអំពើស្មោកគ្រោកទាំងនេះ ទាំងអ្នកបានរៀបការរួចមកហើយនោះ។

Mike Tyson 
  ស្តេចប្រដាល់ Mike Tyson
  ស្តេចប្រដាល់ Mike Tyson

Mike Tyson ធ្លាប់រៀបការ៣ដងរួចមកហើយ និងធ្លាប់មានប្រវត្តិនៃការរំលោភបំពានលើរាងកាយ និងការផិតក្បត់ ព្រមទាំងធ្លាប់ជាប់ពន្ធធនាគារដោយអំពើទាំងនោះផងដែរ។ ប៉ុន្តែបច្ចុប្បន្ន មានដំណឹងលេចឮមកថា គាត់គ្រោងនឹងត្រលប់ចូលសង្វៀនវិញ ក្រោយខំហាត់យករាងកាយពីមុន កំឡុងពេលសម្រាកនៅផ្ទះបញ្ចៀសខ្លួនពីជំងឺកូវីដ១៩៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T