អីយ៉ាស់! Man Utd កំពុងតាមប្រមាញ់គោលដៅធំរបស់ Chelsea ម្នាក់នេះដែរហើយ

//s5.kh1.co/02/0281d5bc70daa11f20d9e47d2cd904faac26105e.jpg
កីទ្បា

 ១១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man Utd កំពុងតែចង់បានគោលដៅធំរបស់ Chelsea គឺកីឡាករ Ben Chilwell មករួមក្រុមដែរហើយ

អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែត្រៀមខ្លួនចូលប្រជែងជាមួយក្លិប Chelsea ក៏ដូចជាក្លិប Manchester City ដើម្បីតាមទិញរនាំងការពាររបស់ក្លិប Leicester City គឺកីឡាករសញ្ជាតិអង់គ្លេស Ben Chilwell

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ben Chilwell 
កីឡាករ Ben Chilwell 

លោក Ole Gunnar Solskjaer បានដាក់ឈ្មោះ Ben Chilwell ក្នុងបញ្ជីកីឡាករដែលជាគោលដៅធំរបស់ក្លិប ដោយនឹងត្រូវទិញមករួមក្រុមនៅទីផ្សារដោះដូរកីឡាករដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញ Leicester បានដាក់ថ្លៃកីឡាកររូបនេះរហូតដល់ទៅ៦០លានផោន (ឬប្រមាណ៧៦លានដុល្លារ) ឯណោះ ហើយប្រសិនបើក្លិបបិសាចក្រហមមួយនេះទិញបាន Chilwell​ មែននោះ កីឡាករ Luke Shaw ដែលជាជម្រើសទី១របស់លោក Solskjaer សព្វ ថ្ងៃនោះ ទំនងអាចនឹងរកផ្លូវចាកចេញហើយ។

  កីឡាករ Luke Shaw
  កីឡាករ Luke Shaw

ដោយឡែកលោកគ្រូបង្វឹក Frank Lampard នៅតែជឿជាក់ថាក្លិប Chelsea អាចនឹងមានប្រៀបជាងក្លិបទាំងពីរនេះក្នុងការនាំយកកីឡាករវ័យ២៣ឆ្នាំ មករួមក្រុមនៅរដូវកាលថ្មីខាងមុខ។ ជាមួយគ្នានេះដែរក្លិប Man City ក៏កំពុងតែចង់ពង្រឹងបន្ថែមនៅតំបន់ខ្សែការពារស្លាបឆ្វេងរបស់ក្លិប ដោយលោក Pep Guadiola កំពុងមានចំណាប់អារម្មណ៍ខ្ពស់ចង់ទិញ Chilwell មកទឹកដី Etihad ផងដែរ ដើម្បីយកមកជំនួសកីឡាករ Benjamin Mendy ដែលកំពុងធ្លាក់ទម្រង់លេងដោយសារមានរបួសច្រើនពេក។

  កីឡាករ Benjamin Mendy
  កីឡាករ Benjamin Mendy

ជាការពិតណាស់ Chilwell គឺជាតួរសំខាន់ម្នាក់ក្នុងការជួយឲ្យ Leicester អាចរក្សាតំណែងលេខ៤សម្រាប់កៅអីពានរង្វាន់​ Champions League នៅឆ្នាំក្រោយ។ ហើយប្រសិនជារូបគេត្រូវចាកចេញពីក្លិបពិតមែននោះ វាជាការបាត់បងដ៏ធំរបស់ក្លិបកញ្ជ្រោងខៀវមួយនេះ។ ជាក់ស្តែង Ben Chilwell នៅសល់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២៤ឯណោះ ដោយបានបង្ហាញខ្លួនសរុបឲ្យ Leicester នៅ Premier League បាន១២៣ប្រកួត៕

កីឡាករ Ben Chilwell 
កីឡាករ Ben Chilwell 

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T