ចូលរួមសោកស្តាយ ម្ចាស់បទ«ភ្នំទាបជាងស្មៅ» ទទួលមរណភាពហើយ ដោយសារតែ...

//s5.kh1.co/52/524786116fdf326014009e30439860410d79d395.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជា​គួរ​ឲ្យ​សោកស្តាយ​ដែល​សិល្បៈករ​ជើង​ចាស់​មួយ​រូប​ទៀត​ហើយ​ ដែល​បាន​ទទួល​មរណភាព​ដោយ​សារតែ​រោគាពាធ។

ភ្នំពេញ​៖ ជា​ដំណឹង​មួយ ​ដ៏​គួរ​ឲ្យ​ក្រៀម​ក្រំ​ដែល តារាចម្រៀង​ម្ចាស់​បទ​«ភ្នំទាប​ជាងស្មៅ» លោក​ខឹម​ ឈុន​វុធ​ថា ​បាន​ទទួល​មរណភាព​ហើយ​ នៅក្នុង​ថ្ងៃ​សៅរ៍ ទី១១​ ខែកក្កដា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​២:២២នាទី​ ទៀបភ្លឺ​ ដោយ​រោគាពាធ ​គឺជំងឺ​គាំង​បេះ​ដូង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​នោះ​ដែរ គេ​ក៏​ឃើញ​តារាចម្រៀង ​និងកំប្លែង​អ្នក​នាង​ខាត់ ​សុឃីម​ ក៏​បាន​បង្ហោះ​សារ​ចូលរួម​រំលែកទុក្ខដ៏​ក្រៀម​ក្រំ​នេះ​ ជូន​ទៅដល់​ក្រុម​គ្រួសាររបស់លោក​ខឹម​ ឈុនវុធថា ដោយបានបាត់បង់សមាជិកគ្រួសារ ដែលមានសមត្ថភាពយ៉ាងដូច្នេះ។

ជាមួយ​គ្នា​នោះ​ គេ​ក៏​ឃើញ​មាន សិល្បករ សិល្បការនី ​ព្រម​ទាំងមហាជន​ជា​ច្រើន​ បាន​ចូល​ទៅ​បញ្ចេញ​មតិ​ រំលែក​ទុក្ខ​ដ៏ក្រៀម​ក្រំ​នេះ ស្របពេលដែលតារាជើងចាស់ដែលបន្សល់នូវស្នាដៃជាច្រើនរូបនេះ បានទទួលមរណភាពឆាប់ៗបែបនេះ

ខ្មែរឡូត ក៏​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​នេះ​នៃ​គ្រួសារ​សព​ផងដែរ៕

លោក​ខឹម​ ឈុនវុធថា
លោក​ខឹម​ ឈុនវុធថា
លោក​ខឹម​ ឈុនវុធថា
លោក​ខឹម​ ឈុនវុធថា
លោក​ខឹម​ ឈុនវុធថា
លោក​ខឹម​ ឈុនវុធថា
លោក​ខឹម​ ឈុនវុធថា
លោក​ខឹម​ ឈុនវុធថា
បទចម្រៀង​មរតដើម​ដែល​ច្រៀង​ដោយ​ លោក​ខឹម​ ឈុនវុធថា
បទចម្រៀង​មរតដើម​ដែល​ច្រៀង​ដោយ​ លោក​ខឹម​ ឈុនវុធថា
បទចម្រៀង​មរតដើម​ដែល​ច្រៀង​ដោយ​ លោក​ខឹម​ ឈុនវុធថា
បទចម្រៀង​មរតដើម​ដែល​ច្រៀង​ដោយ​ លោក​ខឹម​ ឈុនវុធថា
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T