ចាប់បានស្រេច Chris Evens និង តួស្រី Cinderella ពេលឃើញសកម្មភាពបែបនេះ

//s5.kh1.co/e7/e752caeccf16efd320518ee886f4cf827f69c3e6.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តួអង្គ Capitan America បាននាំតួអង្គស្រី Cinderella ទៅអង្គុយសម្រាកលេងនិង ញុំាការ៉េមកី នៅក្នុងសួនច្បារមួយយ៉ាងរំភើយផងដែរ។

បរទេស៖ ថ្មីនេះតារាប្រុស Chris Evans ដែលយើងស្គាល់ច្បាស់ជាតួអង្គ Capitan America បាននាំតួអង្គស្រី Cinderella ដែលមានឈ្មោះពិតថា Lily James ៊ទៅអង្គុយសម្រាកលេងនិង ញុំាការ៉េមកីនៅក្នុងសួនច្បារមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកហេតុតែពួកគេ ជាតារាល្បី ទោះបីជាបិទរុំកន្សែងដូចនីនចារក៏ដោយ ក៏មិនអាចគេចផុតពីអ្នកកាសែតបានដែរ ដោយពួកបានថតរូបជាច្រើនសន្លឹកដែលបង្ហាញថា តារាប្រុសរូបនេះបាននាំ Cinderella ទៅអង្គុយលើស្មៅនិង មានទាំងការ៉េមកីម្នាក់មួយដើមផងដែរ បន្ទាប់មកពួកគេក៏បានសម្រាកដោយគេងនិយាយគ្នាលេង នៅលើស្មៅ ដែលកាយវិការពួកគេ មើលទៅដូចជាគូសង្សារនឹងគ្នាអញ្ចឹងផងដែរ។

ក្រោយពីឃើញដូច្នេះរួចមក ហ្វេនៗក៏សង្ស័យថាតារាទាំងពីរដួងនេះ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាហើយ ដោយសារកាយវិការពួកគេមើលទៅ មិនខុសពីគូសង្សាមួយគូ ដែលបង្ហាញផ្អែមល្អែមដាក់គ្នាទៅវិញទៅមកឡើយ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ តារាសម្តែង Capitan America បានបែកគ្នាជាមួយតារាស្រីJenny Slate ក្នុងឆ្នាំ២០១៨ រំលងបានមួយឆ្នាំតារាប្រុសរូបនេះ ក៏បានប្រកាសយ៉ាងច្បាស់ៗថារូបគេគឺនៅទំនេរមិនទាន់មានសង្សារនៅឡើយ ។

សូមចូលមើលរូបភាពខាងក្រោម៖

Chris Evans
Chris Evans
Lily James
Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Chris Evansនិង Lily James
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T