អ្នកបើកឡានតាក់ស៊ីម្នាក់ នៅក្នុង Covington នៃ Louisiana សហរដ្ឋអាមេរិក បានទទួលភាពភ្ញាក់ផ្អើលនៅពាក់កណ្ដាលយប់ នៅពេលដែលដឹកនារីម្នាក់ ដែលជាអ្នកដំណើរ។

យោងទៅតាមសារព័ត៌មានបរទេសបានឲ្យដឹងថា នារីជាអ្នកដំណើរជិះតាក់ស៊ីនេះ មានឈ្មោះថា Jennifer Gille បានស្នើរសុំ អ្នករត់តាក់ស៊ីឲ្យដឹកនាង ទៅកាន់ Michigan ដែលមានចំងាយពីកន្លែងដែលជិះតាក់ស៊ីនេះគឺ ២,០០០ គីឡូម៉ែត្រ ដែលភ្លាមៗនោះ អ្នករត់តាក់ស៊ីធ្វើការបដិសេធតែម្ដង។ ដោយសារតែការដិសេធនេះ បានធ្វើឲ្យនារីនេះ ស្រាតខោអាវចេញ ដែលមិនដឹងធ្វើយ៉ាងណា បុរសនេះបានដឹកនារីនេះ មកកាន់ស្ថានីយ៍ប៉ូលីសតែម្ដង។ នៅពេលដែលទៅដល់ស្ថានីយ៍ប៉ូលីស បុរសនេះបានចុះពីលើតាក់ស៊ី ក្នុងគោលបំណងលើកនាងចេញ តែបែរជាផ្ដល់ឳកាសឲ្យនាង បើកឡានតាក់ស៊ីចេញទៅបាត់ ដោយសារតែការមិនបានដកសោរឡានចេញ។ យ៉ាងណាមិញ នារីនេះក៏មិនបានបើកឡានចេញទៅឆ្ងាយនោះដែរ  ដោយនាងបានចតនៅក្នុងតំបន់មួយ និងគេងទាំងអាក្រាតតែម្ដងនៅក្នុងឡាន។

សម្រាប់ពេលនេះ នាងជាប់ចោទពីបទ បង្ហាញរូបភាពអាក្រាតនៅកណ្ដាលសាធារណៈ និងលួចតាក់ស៊ី ដែលយោងទៅតាមសម្ដីប៉ូលីសបាន និយាយបន្ថែមថា នារីប្រហែលជាស្ថិតនៅក្រោមឥទ្ធិុពលថ្នាំអ្វីម្យ៉ាង ទើបនាងធ្វើបែបនេះ។

តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]