ហេតុអី ភ្នំខ្នងផ្សារ ល្បី? មនុស្សទៅលេង ភ្លូកទឹកភ្លូកដី

//s5.kh1.co/ad/adb20238a18edb23d89c84156dff984f13830a6e.jpg
តារា & កម្សាន្ដ

 ១៨-កក្កដា-២០២៣ ២ល្ងាច · ៨ ខែមុន

បើទោះបីជាឮគេថា មានឧបសគ្គច្រើនយ៉ាង នៅពេលទៅលេង តំបន់ភ្នំខ្នងផ្សារនេះ តែយ៉ាងណា ទីកន្លែងមួយនេះ នៅតែទទួលបានការកោតសរសើរ និង មានអ្នកទៅលេងកាន់តែច្រើនៗផងដែរ។

កម្សាន្ត៖ ប្រិយមិត្តប្រហែលជាបានស្គាល់តំបន់កម្សាន្តដ៏ពេញនិយម "ភ្នំខ្នងផ្សារ" រួចមកហើយមែនទេ? បើបានស្គាល់ ប្រិយមិត្តប្រហែលជាបានដឹង ថានៅទីនោះ ពិតជាអស្ចារ្យ និងស្រស់ស្អាតខ្លាំង មិនអាចរៀបរាប់អស់បានឡើយ ពោល គឺទីនោះស្អាតប្រៀបបីដូចជាឋានសួគ៌ក្រោយមេឃ អញ្ចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ភ្នំខ្នងផ្សារ ជាតំបន់ភ្នំមួយ ស្ថិតនៅជាប់និងខេត្ត៣ ដែលមាន ខេត្តកោះកុង ពោធិ៍សាត់ និង កំពង់ស្ពឺ។ ទីនោះផងដែរ ជាកន្លែងដែលកំពុងតែពេញនិយមថ្មីមួយកន្លែង ដែលអាចទាក់ទាញយុវវ័យជាច្រើន ដែលជាអ្នកចូលចិត្ត ដំណើរផ្សងព្រេង ដើរលេងដាច់យប់កណ្ដាលព្រៃភ្នំ បោះតង់ អាំងសាច់ញ៉ាំ ជួបជុំមិត្តភក្ដិ តាមព្រៃភ្នំ ក្រោយពេលទំនេរសម្រាកពីការងារជាដើម មកលេងមិនចេះដាច់ ទោះបីជាទីនោះទើបតែរកឃើញក៏ដោយ។

ជាមួយគ្នានេះដែរ តើមានមូលហេតុអ្វីខ្លះ ទើបធ្វើឲ្យ ភ្នំខ្នងផ្សារនេះ មានភាពល្បីល្បាញ និងហើយមានមនុស្សជាច្រើនចាប់អាម្មណ៍មក លេងកម្សាន្តច្រើនភ្លូកទឹកភ្លូកដីបែបនេះ?

១.ជាតំបន់ដែលទើបតែរកឃើញថ្មី

យុវវ័យយើងមួយចំនួន បច្ចុប្បន្ន តែងតែចូលចិត្តរកអ្វីដែលថ្មីៗ ប្លែកភ្នែក ដើម្បីធ្វើឲ្យទាន់តាមសម័យកាល ដើម្បីឲ្យខ្លួនឯងមើលទៅឡូយបានមុនគេ។ ដូច្នេះហើយ នៅពេលដែលក្រុមអ្នករុករកបានប្រទះឃើញ តំបន់ ភ្នំខ្នងផ្សារនេះមុនដំបូង មិនយូរប៉ុន្មានក៏មានអ្នកទេសចរណ៍ជាច្រើនទៅលេងមិនដាច់តែម្ដង។   រូបភាពពី៖ Keo Raksmey

តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ

២.ជាកន្លែងល្អសម្រាប់អ្នក ចង់ស្គាល់រសជាតិនៃដំណើរផ្សងព្រេង

សម្រាប់អ្នកដែលចង់ធ្វើការផ្សងព្រេង គឺច្បាស់ជានឹកឃើញដល់ភ្នំនេះមួយផ្នែកដែរ ដោយសារថា ទម្រាំតែឡើងដល់កំពូលភ្នំ គឺត្រូវឆ្លងកាត់ ការលំបាកជាច្រើនដំណាក់កាល មិនថាតែការជិះគោយន្តកាត់ព្រៃដុះទ្រប់ទ្រេល និងត្រូវចំណាយពេលដើរឡើងលើភ្នំដោយថ្មើជើងជាច្រើនម៉ោងទៀតផង។ តែយ៉ាងណា នោះមិនមែនជារឿងលំបាកអ្វីណាស់ណាទេ សម្រាប់ការភ្លក្សរសជាតិថ្មីមួយនេះ។  រូបភាពពី៖ Keo Raksmey

តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ

៣.ទេសភាពស្អាតមិនចាញ់ស្រុកគេ

ចំណុចនេះ ជាកត្តាចម្បងបង្អស់នៅទីកន្លែងភ្នំខ្នងផ្សារនេះ បើមិនមានទេសភាពស្អាត ក៏អ្នកទេសចរណ៍ដើរព្រៃ មិនមកហែលឆ្លងការលំបាកជាច្រើនកន្លែង ដើម្បីទៅទីនោះដែរ។ នៅលើកំពូលភ្នំនេះ មានបរិយាកាសល្អបរិសុទ្ធខ្លាំង និងអាចមើលឃើញពពលហោះកាត់ក្បែរៗខ្លួន ពិសេសជួរភ្នំដែលនៅក្បែរៗនោះដែរ ដូចជាខ្នងសំពៅ និងខ្នងក្រពើ ក៏មានវាលស្មៅបៃតងខ្ចី ដុះលាតសន្ធឹង មើលដាច់កន្ទុយភ្នែក ជាមួយដើមឈើរាប់រយប្រភេទ ដុះប្រទាក់ព័ទ្ធជុំវិញផងដែរ។  រូបភាពពី៖ Trip zone-តំបន់ដើរលេង



តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ

៤.ប្រជាជនក្នុងសហគមន៍មានការស្វាគមន៍យ៉ាងរាក់ទាក់

ប្រជាជនដែលពួកគាត់រស់នៅក្នុងតំបន់សហគមន៍នេះ គឺមានភាពរួសរាយរាក់ទាក់ណាស់ ពិសេសគឺពួកគាត់ចេះស្វះស្វែង ព្យាយាមរកមធ្យោបាយធ្វើដំណើរផ្សេងៗ ឲ្យភ្ញៀវទេសចរណ៍បានទៅដល់តំបន់ជើងភ្នំ និងជាពិសេស ពួកគាត់អាច ជួយសម្រួលការយួរឥវ៉ាន់មួយកម្រិត និងជួយបម្រើបាយម្ហូបដល់យើង បានយ៉ាងគួរឲ្យសរសើរ ដោយគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចជួលពួកគាត់ប៉ុណ្ណោះ។ រូបភាពពី៖ Phin Sodalis ភិន សុដាលីស - KATY

រូបតំណាង
រូបតំណាង

៥.ទទួលបានបទពិសោធន៍ថ្មី ស្គាល់មនុស្សថ្មីៗ

ជាការពិតណាស់ នៅពេលដែលបានទៅលេងលើភ្នំខ្នងផ្សារនេះ នៅតាមផ្លូវនៃការធ្វើដំណើរ យើងច្បាស់ជាអាក់ខានពុំបានទេ រាល់ការប្រាស្រ័យទាក់ទងគ្នា ពិសេសនៅពេលជួបគ្រាលំបាកណាមួយដោយមិនបានត្រៀម។ យ៉ាងណា នៅពេលដែលយើងចាប់ផ្ដើម ធ្វើការឡើងទៅលើកំពូលភ្នំ ធ្វើឲ្យយើងអាច ស្គាល់មនុស្សថ្មីៗជាច្រើន ដោយមិនដែលដឹងទេថា គេមកពីណា គេជាអ្នកណា តែទីបំផុត នៅពេលបានរួមដំណើរជាមួយគ្នា ទើបយើងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក មិនរើសអើងឡើយ។  រូបភាពពី៖ Phin Sodalis ភិន សុដាលីស - KATY

រូបតំណាង
រូបតំណាង

៦.ជោរតាមគ្នា

រឿងនេះក៏ជាចំណែកមួយដែរ ព្រោះថា ដោយសារតែនៅទីនោះ ភាពទាក់ទាក់ជាមួយធម្មជាតិច្រើន ដូច្នេះនៅពេលដែល មានអ្នកមកលេងគឺតែងតែថតរូបស្អាតៗ ប្លែកភ្នែក បង្អួតដល់មិត្តភក្ដិពីម្នាក់ទៅម្នាក់ ទើបធ្វើឲ្យពួកគេទាំងនោះ ជ្រួលច្របល់ចង់ទៅ ភ្លូកទឹកភ្លូកដីបែបនេះ។  រូបភាពពី៖ Phin Sodalis ភិន សុដាលីស - KATY

រូបតំណាង
រូបតំណាង

យ៉ាងណាហើយ បន្ទាប់ពីបានដឹងនូវ មូលហេតុចម្បងៗទាំងនេះ? ហើយនេះជាមូលហេតុ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ នៅពេលដែលបានទៅលេងនៅតំបន់ភ្នំខ្នងផ្សារនេះ ហើយរាល់ពេលអ្នកដែលបានទៅដល់ហើយ ត្រឡប់មកវិញ គឺពួកគាត់តែងតែ ជួយផ្សព្វផ្សាយអំពីបទពិសោធន៍របស់ខ្លួន ដែលធ្លាប់ឆ្លងកាត់ ទៅកាន់មិត្តភក្ដិពីមាត់មួយទៅមាត់មួយ រហូតដល់ មានមនុស្សជាច្រើន ចាប់អារម្មណ៍ និង ទៅលេងទីនោះកាន់តែច្រើនឡើងៗ រហូតដល់ ភ្នំខ្នងផ្សារពេលនេះ ក្លាយជាតំបន់មួយដែលពេញនិយមបំផុតនាពេលបច្ចប្បន្ន។ ជាការសំណូមពរ នៅពេលដែលប្រិយមិត្តបានទៅលេង តំបន់ដែលអំណោយផលពីធម្មជាតិនេះហើយ កុំភ្លេចទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យទីកន្លែងដ៏អស្ចារ្យមួយនេះ នៅតែស្រស់ស្អាតទាក់ទាញភ្ញៀវបានច្រើនឡើងនាពេលអនាគតផងដែរ៕

ទស្សនារូបភាពបន្ថែមនៅខាងក្រោម៖

រូបភាពពី៖ Trip zone-តំបន់ដើរលេង

ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
ភ្នំខ្នងផ្សារ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T