សាកលវិទ្យាល័យអកហ្វដ ​ទទួលបានជោគជ័យ​ ក្នុងការធ្វើតេស្តវ៉ាក់សាំង​ ប្រឆាំងនឹងជំងឺកូវីដ១៩

//s5.kh1.co/40/40a1d543eebcb34f55f7c8b5c40c1d9c202e0a9a.png
សង្គម

 ១០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

​វ៉ាក់សាំងការពារជំងកូវីដ១៩ របស់អង់គ្លេស ត្រូវបានធ្វើតេស្តយ៉ាងជោគជ័យ នៅលើមនុស្សចំនួន ៨ពាន់នាក់

អង់គ្លេស៖ ប្រធានក្រុម​អ្នកវិទ្យាសាស្ត្របង្កើតវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង​ នៅសាកលវិទ្យាល័យអកហ្វដ (Oxford) លោកស្រី Sarah Gilbert បាននិយាយថា ​វ៉ាក់សាំងការពារជំងកូវីដ១៩ ត្រូវបានធ្វើតេស្តយ៉ាងជោគជ័យ នៅលើមនុស្សចំនួន ៨ពាន់នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Somagnews ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន វ៉ាក់សាំង​​កូវីដ១៩​ ជិត ២០០ប្រភេទ កំពុងត្រូវបានផលិតឡើងនៅទូទាំងពិភពលោក​ ដោយក្នុង​នោះមានវ៉ាក់សាំងមួយចំនួន ​បានឈានដល់ដំណាក់កាលធ្វើតេស្តលើមនុស្សរួចទៅហើយ។ ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ប្រទេសអង់គ្លេសគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជឿនលឿនបំផុត ​ដែលស្រាវជ្រា​វរកឃើញវ៉ាក់សាំង តាមរយៈសាកលវិទ្យាល័យអកហ្វដ។

លោកស្រីសាស្រ្តាចារ្យ​ Sarah Gilbert បានលើកឡើងយ៉ាងដូច្នេះថា៖

យើងកំពុងស្ថិតនៅដំណាក់កាលចុងក្រោយ ក្នុងដំណើរការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ហើយវ៉ាក់សាំងនេះ អាចនឹងត្រូវផលិតរួចរាល់នៅខែកញ្ញាខាងមុខ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងទាំងអស់គ្នា ក៏ត្រូវតែត្រូវគោរពតាមវិធានការរក្សាគម្លាតឱ្យបានឆ្ងាយពីគ្នា និងរក្សាអនាម័យឱ្យបានជាប់ជានិច្ចដែរ។ ហើយបើទោះបី​វ៉ាក់សាំង​ត្រូវបានផលិតឡើងនៅពេល​ខាងមុខនេះក៏ដោយ ក៏យើង​ត្រូវចំណាយពេល​បន្ថែម​ដែរ ដើម្បីផលិតឱ្យបានគ្រប់គ្រាន់សំរាប់ប្រើប្រាស់នៅទូទាំងពិភពលោក។

Sarah Gilbert

សូមជម្រាបផងដែរថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលមានឈ្មោះថា AZD1222 របស់​អង់គ្លេសនេះ ​គឺនឹងត្រូវបន្តការធ្វើតេស្តមួយរយៈពេលទៀត ហើយបន្ទាប់​ពីរួចរាល់ក្រុមហ៊ុន AstraZeneca នឹង​បញ្ជូនវ៉ាក់សាំងចំនួន ៤០០លានដូស ​ដែលជាកិច្ចព្រមព្រៀងជាមួយ អាឡឺម៉ង់ បារាំង និងហូឡង់។ បន្ថែមពីនេះ ក្រុមហ៊ុនខាងលើនឹងបញ្ជូន​​ ​៤០០លានដូ​ស ទៅសហរដ្ឋអាមេរិក ​ក៏ដូចជាប្រទេសជាច្រើនបន្តបន្ទាប់ទៀត៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T