មិនមានតែប្រុសទេ! មនុស្សស្រីក៏ចេះសាវា ហើយសាហាវជាងប្រុសទៀត តែមើលដឹងត្រង់ចំនុច...

//s5.kh1.co/10/10e48e9a7e74310f0887eff4ba20f31c92631174.jpg
យល់ដឹង

 ១៥-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

សាវាមិនមែន​មានតែមនុស្ស​ប្រុស​ទេ​ ដែល​ចេះ​សាវា មនុស្ស​ស្រី​ក៏​ចេះ​សាវាដែល ហើយ​ពេល​ខ្លះ​អាច​សាវា​សាហាវ​ជា​ង​ប្រុស​ៗទៀត​ផង។

យល់​ដឹង៖ ទំនាក់​ទំនងមួយ កំពុងតែល្អូកល្អើន​សុខ​ៗ ​ស្រាប់​តែ​មាន​បញ្ហា​​បែក​បាក់ ​គេ​ប្រាកដ​ជា​ដាក់​បន្ទុក ទៅ​លើភាគីខាង​ប្រុស​ ច្រើន​ជាងខាង​ស្រី ​ដោយ​សារភាគច្រើន បញ្ហាបែកបាក់ ​កើត​ឡើង​ដោយសារតែ​ជន​ទី​៣ ចូល​ជ្រៀត​ជ្រែក​ដែល​ទូទៅ​គឺ ​ខាងប្រុសមាន​ចិត្ត​សាវា ច្រើន​ជាងមនុស្ស​ស្រី ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង​
រូបតំណាង​

តែត្រូវ​ដឹង​ថា ​មនុស្ស​ស្រីក្នុង​ពេល​ឥឡូវ ​មិន​ដូច​មុន​ទៀត​នោះទេ។ ព្រោះ​មនុស្ស​ស្រី​នា​ពេល​បច្ចុប្បន្ន​ មាន​ការយល់​ដឹង​ច្រើន​ជាងមុន គំនិត​ក៏​ចាប់ផ្តើម​មាន​ការ​ប្រែប្រួល​ ចេះ​តុបតែងខ្លួនស្អាតស៊ីវិល័យ បូកផ្សំ​នឹង​បច្ចេក​ទេស​ទំនើ​ប​ ជួយ​ក្នុង​ការ​កែ​​សម្ឆស្ស បន្ថែម​ទៀត​នោះ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​កាន់​តែ មាន​ទំនុកចិត្តលើ​ខ្លួន​ កាន់​តែមិន​ខ្វះអ្នក​តាម​ស្រលាញ់​ ​​ហើយ​ក៏កាន់តែមាន​ជម្រើ​ស ​ច្រើន​ផងដែរ។

រូបតំណាង​
រូបតំណាង​

ដូច្នេះ​ហើយ ​នៅ​ពេល​ដែល​ មនុស្សស្រី​ម្នាក់​មាន​ជម្រើស​ច្រើន​ នាងក៏នឹង​មិនខ្វល់ ​ឬ​ស្មោះ​ត្រង់ ​ជាមួយដៃគូ​មួយ ​ទល់​នឹង​មួយ​នោះដែរ។ ព្រោះ​នាងយល់​ថា ខ្លួន​ស្អាត​បែបនេះ​ដែរ មិន​ខ្វះ​ទេ​មនុស្ស​ប្រុស ​ដែលកំពុងតែ តម្រង់​ជួរ​ចាំ​​នាងនោះ៕

រូបតំណាង​
រូបតំណាង​

ភាគច្រើន​ គេ​តែ​ចោទ​ថា ​មនុស្ស​ប្រុស​សាវា​ តែ​ការពិត​ទៅ មនុស្សស្រីក៏ចេះសាវាដែរ  មិនមែនមានតែប្រុសទេ តែមើលដឹងថា សាវាត្រង់ចំនុចណាខ្លះ​? ទៅ​តាម​ដាន​ទាំងអស់​គ្នា៖

១. និយាយ​ច្រើន​ជាមួយ​មនុស្ស​ប្រុស​ផ្សេង

រូបតំណាង​
រូបតំណាង​

នេះ​អាច​ជា ​សញ្ញា​ដ៏ច្បាស់​មួយ នៅពេល​ដែល​មនុស្ស​ស្រី ចាប់​ផ្តើម​និយាយ​ច្រើន​ ហើយ​បង្ហាញ​ពី ​អារម្មណ៍​រីករាយខ្លាំង នៅ​​រាល់​ពេលពេល​ដែល​និយាយ ​​ជាមួយ​មនុស្ស​ប្រុស​ណា​ម្នាក់​។ ព្រោះមាន​ន័យ​ថា ​ពួកគេកំពុង​តែ ​ព្យាយាម​យល់​ពី​គ្នា​ ហើយ​យូរៗទៅពួកគេ​ក៏នឹង មាន​អារម្មណ៍ល្អ ​នឹង​គ្នាផងដែរ។

២. ផ្លាស់​ប្តូរ​ប្រធាន​បទ​និយាយ​ភ្លាម​ៗ​

រូបតំណាង​
រូបតំណាង​

ជាក់​ស្តែងគឺ នៅពេល​ដែល​នាង ​និយាយ​ជាមួយ​អ្នកសុខ​ៗ ហើយ​មាន​មនុស្ស​ប្រុស​ម្នាក់ ​ចូល​មកដែល​អាច​ធ្វើ​ឲ្យ​ នាង​ចាប់​អារម្មណ៍​​ ពេល​នោះ​នាង​នឹង ​ព្យាយាមបង្វែរប្រធាន​បទ​និយាយ​ ជាមួយ​អ្នក​ភ្លាម​ៗ។ ឧ៖ ប្រសិន​បើ​អ្នក​កំពុង​តែ ​និយាយ​ពី​រឿង​អនាគត ​ជាមួយ​គ្នា​តែ​ពេល​ដែល​នាង​ បាន​ឃើញ​មនុស្ស​ប្រុស​ម្នាក់​នោះ ដើរចោល​មក​នាងនឹង​បញ្ឈប់ ​ការ​និយាយ ឬ​បន្លំទៅ​និយាយ ​ពី​រឿង​អ្វី​ផ្សេងវិញ។  

៣. ទាម​ទារការ​ចាប់​អារម្មណ៍​

រូបតំណាង​
រូបតំណាង​

ជារួម ​នាង​តែង​តែ​ទាម​ទារ ​ចង់​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួ​ន ជាពិសេស​មនុស្ស​ប្រុស ​តាម​រយៈការ​ស្លៀកពាក់ ចរិត​ រួមទាំង ការ​និយាយ​ស្តី​ផងដែរ។

៤. មិនចង់​នាំអ្នក​ឲ្យ​មិត្ត​ភក្តិស្គាល់

រូបតំណាង​
រូបតំណាង​

នាងនឹង​មិន​ណែនាំ​អ្នក ​ទៅ​ឲ្យ​មិត្ត​ភក្តិ​របស់​នាង​ បានស្គាល់​នោះទេ ​ព្រោះ​នាងគិត​ថា​ខ្លាច ​អ្នក​បានដឹងពី​រឿងរបស់​នាង​ ហើយ​ក៏​ខ្លាច​មាន ការ​ពាក់​ព័ន្ធ​ច្រើន។

៥. រករឿងឈ្លោះ​គ្មាន​ហេតុផល

រូបតំណាង​
រូបតំណាង​

នៅ​ពេល​ដែល​អស់​ចិត្ត​ហើយ​ នាង​ក៏នឹង​ព្យាយាម​រក​រឿង ​ដើម្បី​ឈ្លោះ​ចែក​ផ្លូវគ្នា​ បើ​ទោះបីជា ​គ្មាន​រឿង​អ្វី​ក៏​ដោយ។ ព្រោះ​ដោយ​សារ​តែ ​នៅ​ពេល​ដែល​នាង ​អស់​អារម្មណ៍​ ហើយ ​ទោះបី​អ្នក​មិន​ធ្វើ​អ្វី​សោះ ​ក៏នាង​យល់​ថាខុស​ដែរ។

៦. កាយ​វិការ​ប្រែសោះកក្រោះ​

រូបតំណាង​
រូបតំណាង​

កាយ​វិការ​ ព្រម​ទាំង​ការនិយាយ​ស្តី​ ប្រែ​ជា​លែង​ផ្អែម​ល្ហែម ដូចកាលពី​មុន ទោះបី​ជានៅ​ជាមួយ​គ្នា ​ក៏​មិន​ខ្វល់ពីអ្នក​ លែ​ងមាន​អ្វី​និយាយ​រក​គ្នា ​ច្រើនដូចមុន គិត​តែ​ចុច​ទូរស័ព្ទ ជាដើម​។

យ៉ាងណា​មិញ​ ចំណុច​ដែល​បាន​រឿប​រ៉ាប់ខាងលើ​នេះ ​ក៏មិនមែន​ថា​សុទ្ធ​តែ​ត្រឹម​ត្រូវ​ ហើយ​អាច​យក​ចំណុច​ដែល​បាន​រៀប​រាប់​ខាងលើ ​ទៅ​វិនិច្ឆ័យ​នារីណាម្នាក់​ថា ​ជា​មនុស្ស​សាវា​បាន​នោះដែរ។ ព្រោះ​ថា​ការ​រៀប​រាប់​ខាងលើ គ្រាន់​តែ​ជា​ការ​យល់​ឃើញ ​របស់មនុស្ស​ម្នាក់​ៗ​តែប៉ុណ្ណោះ ​ហើយ​មនុស្ស​គ្រប់​រូប​ក៏​មាន ​ចរឹក​លក្ខណៈប្លែក​ៗពី​គ្នា ​មនុស្សស្រី​ខ្លះ​នាង​មាន​ចរិតលក្ខណៈ រួសរាយ​ពី​ធម្មជាតិ​ ដូច្នេះមិន​ចម្លែក​ទេ ​ដែល​នាង​មាន​ការ​រាប់​អាន​ បង្កើត​ទំនាក់​ទំនង​ ជាមួយ​មនុស្ស​ដទៃទៀតនោះ​៕ 

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T