Foden សសើរជើងស៊ុតវ័យក្មេងរបស់ Man UTD ម្នាក់នេះថា ជាអ្នកបញ្ចប់ទីដ៏ច្បាស់បំផុតដែលខ្លួនមិនដែលជួបពីមុនមក

//s5.kh1.co/5a/5afbfbf298f5171c5c451651f9d34902a39cbc8b.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Foden សសើរជើងស៊ុតវ័យក្មេងរបស់ Man UTD កីឡាករ Mason Greenwood

អង់គ្លេស៖ ខ្សែបម្រើវ័យក្មេងរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Phil Foden បានលើកឡើងថា គ្រាប់ពេជ្ររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Mason Greenwood ជាអ្នកបញ្ចប់ទីដ៏ឆ្នើមបំផុត ដែលគេមិនធ្លាប់បានឃើញពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Mason Greenwood
   កីឡាករ Mason Greenwood

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ តែងត្រូវបានលោក Ole Gunnar Solskjaer ចុចឈ្មោះឲ្យចូលលេងក្នុងជម្រើស១១នាក់ដំបូង ជារឿយៗ ក្នុងប៉ុន្មានសប្ដាហ៍ក្រោយនេះ។ គិតត្រឹម៣ប្រកួត ចុងក្រោយគេរកបាន៤គ្រាប់ឯណោះ ហើយក៏បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដងផងដែរ ក្នុងការប្រកួតទាំងនោះ។

   កីឡាករ Mason Greenwood
   កីឡាករ Mason Greenwood

ជាមួយគ្នានេះ ក្រោយឃើញសមត្ថភាពដ៏លេចធ្លោរបស់​ Greenwood ខ្សែបម្រើ Foden ដែលលេងឲ្យក្លិបគូប្រជែងរបស់ Man UTD បានធ្វើការកោតសរសើរទៅលើជើងស៊ុតសញ្ជាតិអង់គ្លេសរូបនេះយ៉ាងដូច្នេះថា៖

Mason Greenwood ជាអ្នកបញ្ចប់ទីដ៏ល្អបំផុត ដែលខ្ញុំបានឃើញ។ គាត់អាចប្រើទាំងជើងឆ្វេងនិងស្ដាំ។ ស៊ុតមិនថាក្រៅប្រអប់ ឬក្នុងប្រអប់នោះទេ គាត់តែងតែអាចរកគ្រាប់បាល់បាន។ ស្ថិតក្នុងវ័យរបស់គាត់នេះ វាពិតជាមិនគួរឲ្យជឿ។ និយាយឲ្យស្មោះត្រង់ចុះ ខ្ញុំមិនដឹងថាគាត់ធ្វើបែបនេះបាន យ៉ាងម៉េចទេ។

  កីឡាករ Phil Foden
កីឡាករ Phil Foden
កីឡាករ Phil Foden

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Greenwood បង្ហាញខ្លួនឲ្យក្រុមបិសាក្រហមបាន៤៤ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបាន១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥ដង៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T