ចង់ដឹងអត់ថា តារាសម្តែងល្បីៗទាំង ៤រូបនេះ នឹងមានអ្វីប្លែក នៅក្នុងរឿងភាគថ្មី ដែលនឹងចាប់ផ្តើមថតនៅចុងខែកក្កដានេះ?

//s5.kh1.co/69/69618d701c17c314603b4b4292ab35881f56fb0b.gif
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងប្រុសស្រីល្បីៗទាំង ៤រូបនឹងមានអ្វីប្លែក នៅក្នុងរឿងភាគថ្មី

ថៃ៖ នៅថ្ងៃទី៩ ខែកក្កដា ម្សិលមិញនេះ តារាសម្តែងល្បីៗជាច្រើនដូចជា Alek Teeradetch, Namtarn Pichukkana, Kratingg និង Bua Nalinthip បានស្លៀកសម្លៀកបំពាក់ និងតុបតែងខ្លួនទៅតាមតួអង្គនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់រឿងភាគដែលមានចំណងជើងថា “ Kaen Ruk Salub Chata” ហើយរឿងភាគនេះ ជាការដឹកនាំដោយតារាសម្តែងដែលមានទេពកោសល្យខ្ពស់ឈ្មោះ Aom Phiyada ។ គួរបញ្ជាក់ផងដែរថា នៅក្នុងសាច់រឿងនេះ លោក Alek Teeradetch មានឈ្មោះថា “Wat” នៅក្នុងសាច់រឿង ហើយលោកដើរតួជាតារាដ៏ល្បីល្បាញ ហើយបានណាត់ជួបគ្នាជាមួយនឹងតារាម៉ូដែល “‘Ginney” ដែលសម្តែងដោយកញ្ញា Namtarn Pichukkana។ រីឯលោក Kratingg Khunnarong នៅក្នុងសាច់រឿងឈ្មោះថា “Tet”បានដើរតួជាអ្នកបើកបរយន្តហោះដ៏សង្ហា ដែលនៅក្នុងរឿងនេះ លោកមានទំនាក់ទំនងជាមួយនឹងតួអង្គ Kulanij ដែលសម្តែងដោយកញ្ញា Bua Nalinthip ។

បើតាមឲ្យដឹងពីទូរទស្សន៍ថៃបុស្តិ៍លេខ3 រឿងភាគមួយនេះនឹងចាប់ផ្តើមថតនៅចុងខែកក្កដា ឆ្នាំ២០២០ នេះហើយ៕

តារាសម្តែងក្នុងរឿង “ Kaen Ruk Salub Chata” <br>
តារាសម្តែងក្នុងរឿង “ Kaen Ruk Salub Chata”
តួអង្គក្នុងរឿង “ Kaen Ruk Salub Chata”&nbsp;
តួអង្គក្នុងរឿង “ Kaen Ruk Salub Chata” 
Alek Teeradetch
Alek Teeradetch
Namtarn Pichukkana
Namtarn Pichukkana
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T