រន្ធត់ចិត្ត! ធ្លាប់តែស្អាត តែពេលនេះ Ning Kulsatree មើលមិនយល់ ព្រោះតែមានវីរុសម្យ៉ាងក្នុងខ្លួន

//s5.kh1.co/ce/ce94ada533e2f3d58b9bd770183eae02593f36e0.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី អតីតតារាសម្ដែងដ៏ល្បី Ning Kulsatree បានបង្ហើបពីលទ្ធផលធ្វើតេស្ត ខណៈពេលមានជំងឺកង្វះខួរឆ្អឹងខ្នង​ ដោយនៅក្នុងនោះ បានរកឃើញថា រាងកាយនាង កំពុងតែមានវីរុសនៅសម្ងំ ក្នុងពោះវៀនធំតែម្ដង។

ថៃ៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពី អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Ning Kulsatree បានបង្ហើបប្រាប់ពី លទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន ក្នុងពេលដែលនាងកំពុងមានជំងឺកង្វះខួរឆ្អឹងខ្នង​ ដោយនៅក្នុងនោះ បានរកឃើញថា នាង កំពុងតែមានវីរុសដែលនៅសម្ងំនៅក្នុងខ្លួនរបស់នាង ដែលនៅក្នុងពោះវៀនធំតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត វីរុសប្រភេទនេះ អាចនឹងបំផ្លាញរាងកាយរបស់នាង ខណៈពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំង ហើយអាចបណ្ដាញឲ្យមានរបួសជាច្រើន ដែលមិនអាចប្រើការព្យាបាលដោយឡាស៊ែរ បាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបង្ហើបទៀតថា នាងបានធ្វើការព្យាបាលដោយប្រើគីមី អស់រយៈពេលប្រមាណ ១ ឆ្នាំមកហើយ ហើយបន្ទាប់ពីប្រើយូរៗទៅ វាក៏អាចធ្វើឲ្យមេរោគចូលមកបំផ្លាញរាងកាយផងដែរ តែប្រហែលជាមិនមែនចំពោះមនុស្សគ្រប់គ្នានោះទេ ។

យ៉ាងណាមិញ នៅខណៈពេលនេះ នាងត្រូវគេងដើម្បី ធ្វើការព្យាបាលដោយប្រើថ្នាំចាក់ ២ ដង ក្នុងមួយថ្ងៃ រហូតប្រហែល ជា ២១ ថ្ងៃ រួមទាំងលេបថ្នាំគីមី និងថ្នាំដទៃទៀត ហើយក៏ត្រូវពិនិត្យឈាមឱ្យបានទៀងទាត់ ដោយសារតែផលប៉ះពាល់នៃថ្នាំ អាចសង្កត់ទៅលើខួរឆ្អឹងខ្នង និងកោសិកាឈាមក្រហម  ប្លាកែត(Platelets)  កោសិកាឈាមស ហើយក៏ត្រូវពិនិត្យមើល ពោះវៀនធំដើម្បី មើលមេរោគក្នុងនោះម្តងទៀត។ ដោយឡែកនាង ក៏បានធ្វើការអរគុណទៅដល់អ្នកគាំទ្រជាច្រើន ដែលបានផ្ញើសារលើកទឹកចិត្តទៅដល់នាងផងដែរ។

គួរបញ្ជាក់ផងដែរថា Ning Kulsatree គឺជា អតីតតារាសម្ដែងដ៏ល្បីម្នាក់ ដែលបន្ទាប់ពីនោះ នាងបានប្រែក្លាយខ្លួនឯងជាមួយនឹងអាជីពថ្មី ដែលធ្វើជាអ្នកបម្រើការនៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍មួយកន្លែង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T