កុំចេះតែហ៊ាន! កម្មវិធីតិកតុកបានលុបវីដេអូចំនួន៤៩លាន ដោយសារតែសកម្មភាពអាក្រាតកាយ

//s5.kh1.co/2e/2ea1e3e01b4bcaf92d0e57dc5deef0b582a901ff.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនកំពុងពិចារណា ថាតើគួរហាមឃាត់កម្មវិធី ដែលគ្រប់គ្រងដោយជនជាតិចិនដែរឬអត់។

បរទេស៖ តិកតុកនិយាយថា ខ្លួនបានលុបចោលវីដេអូជាង៤៩លាន ដែលបានរំលោភបំពានគោលការណ៍របស់ខ្លួន ចន្លោះខែកក្កដានិងខែធ្នូ ឆ្នាំ២០១៩។ កម្មវិធីនេះបាននិយាយទៀតថា ប្រហែលមួយភាគបួននៃវីដេអូទាំងនោះត្រូវបានគេលុបចោល ដោយសារតែសកម្មភាពអាក្រាតកាយ ឬសកម្មភាពផ្លូវភេទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនកំពុងពិចារណា ថាតើគួរហាមឃាត់កម្មវិធី ដែលគ្រប់គ្រងដោយជនជាតិចិនដែរឬអត់។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ការទាញយកកម្មវិធីតិកតុក នឹងត្រូវបានគ្រប់គ្រងព័ត៌មានឯកជនរបស់ពលរដ្ឋ នៅក្នុងដៃបក្សកុម្មុយនិស្ដចិន។

ចំណែក រដ្ឋាភិបាលនៅក្នុងប្រទេសឥណ្ឌាបានហាមឃាត់កម្មវិធីនេះរួចទៅហើយ ដោយលើកឡើងពីការព្រួយបារម្ភ អំពីសន្តិសុខតាមអ៊ីនធឺណេត។

កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន
កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន

តិកតុកជាកម្មសិទ្ធរបស់ក្រុមហ៊ុនចិន ByteDance។ កម្មវិធីនេះមិនមានវត្តមាននៅក្នុងប្រទេសចិនទេ ប៉ុន្តែក្រុមហ៊ុន ByteDance បានដាក់ឲ្យដំណើរការកម្មវិធីស្រដៀងគ្នានេះ ហៅថា Douyin ដែលអាចប្រើប្រាស់បានក្នុងប្រទេសចិន។ តិកតុកបាននិយាយថា ខ្លួនមិនបានទទួលសំណើរទិន្នន័យរបស់រដ្ឋាភិបាលឬប៉ូលិសណាមួយ ពីប្រទេសចិន ឬក៏សំណើរណាមួយពីរដ្ឋាភិបាល ដើម្បីលុបខ្លឹមសារនោះទេ។

កាលពីថ្ងៃព្រហស្បតិ៍ កាសែត The Wall Street Journal បានចេញផ្សាយពីរបាយការណ៍មួយ ដែលលើកឡើងថា អាជីវកម្មនេះកំពុងគិតអំពីការបង្កើតទីស្នាក់ការថ្មីមួយ នៅខាងក្រៅប្រទេសចិន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T