នោះៗ! Premier League ទទួលស្គាល់ថាយប់មិញ VAR ចាប់បាល់ប៉េណាល់ទីខុស៣លើក (មានវីដេអូ)

//s5.kh1.co/aa/aabb1e3c377b6e733c018a845df5d72d4264bf2c.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Premier League ទទួលស្គាល់ថាយប់មិញ VAR ចាប់បាល់ប៉េណាល់ទីខុស៣លើកនៅក្នុង៣ប្រកួតផ្សេងៗគ្នា

អង់គ្លេស៖ ជាក់ស្តែង វីដេអូជំនួយការអាជ្ងាកណ្តាល VAR (ឬ video assistant referee) នៅក្របខ័ណ្ឌ Premier​ League រដូវកាលនេះហាក់ដូចជាកាត់ក្ដីមិនរលូនសោះ ដោយតែងមានកំហុសស្ទើរតែរាល់សប្តាហ៍ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
VAR ឬ  វីដេអូជំនួយការអាជ្ងាកណ្តាល
VAR ឬ  វីដេអូជំនួយការអាជ្ងាកណ្តាល

ដោយឡែកនៅក្នុងការប្រកួតកាលពីយប់មិញ គណៈគ្រប់គ្រងរបស់លីគកំពូល Premier League បានទទួលស្គាល់ថា VAR ចាប់បាល់ប៉េណាល់ទីខុសចំនួន៣លើកគឺ៖

១. មិនឲ្យបាល់ប៉េណាល់ទីទៅក្លិប Tottenham Hotspur ពេលដែលកីឡាករ Josh King របស់ក្លិប Bournemouth បានរុញ Harry Kane ពីក្រោយក្នុងតំបន់គ្រោះថ្នាក់។

  កីឡាករ Josh King

រុញ Harry Kane 
  កីឡាករ Josh King រុញ Harry Kane 
ការប្រកួតរវាង Bournemouth និង Spurs

២. ឲ្យបាល់ប៉េណាល់ទីទៅក្លិប Manchester United ខណៈដែលកីឡាករ Bruno Fernandes ជាអ្នកជាន់ជើងកីឡាករ Ezri Konsa របស់ក្លិប Aston Villa នោះ។

Bruno Fernandes ជាន់ជើងកីឡាករ Ezri Konsa
Bruno Fernandes ជាន់ជើងកីឡាករ Ezri Konsa

៣. ឲ្យបាល់ប៉េណាល់ទីទៅក្លិប Southampton ខណៈដែលកីឡាករ James Ward-Prowse ជាអ្នកធ្វើដួលខ្លួនង ដោយកីឡាករ​  Andre Gomes របស់ក្លិប Everton មិនបានប៉ះសូម្បីបន្តិចសោះ៕

កីឡាករ James Ward-Prowse ធ្វើដួលខ្លួនឯង
កីឡាករ James Ward-Prowse ធ្វើដួលខ្លួនឯង
ការប្រកួតរវាង Everton និង Southampton 

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T