ពីមុនឃើញលក់នំប៉ាវតាមចិញ្ចើមផ្លូវមែន តែកុំមើលងាយ! ពេលនេះជោគជ័យខ្លាំង បើកសាខាធំៗបីក្នុងរាជធានីភ្នំពេញ

//s5.kh1.co/a9/a9bfc47cfa10434ed2e2e2fc3a41130de9a00b7b.jpg
សង្គម

 ១១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រិយមិត្តប្រហែលជាធ្លាប់លឺ នំប៉ាវធ្យូង ដែលទទួលបានការចាប់អារម្មណ៍កាលពីប៉ុន្មានមុន ដោយមុខរបរមួយនេះជោគជ័យខ្លាំង រហូតដល់លោក ស៊ិន ដារ៉ាវុទ្ធ ដែលជាម្ចាស់ហាង ពង្រីកសាខាធំៗចំនួន៣នៅក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ៖ ក្នុងនាមជាមនុស្សម្នាក់ដែលចូលចិត្តសេរីភាព និងចូលចិត្តសាកល្បងធ្វើអ្វីដែលថ្មីៗ បានជម្រុញឱ្យម្ចាស់អាជីវកម្ម «នំប៉ាវ» លោក ស៊ិន ដារ៉ាវុទ្ធ សម្រេចចិត្តបោះចោលការងារប្រាក់ខែខ្ទង់ពាន់ដុល្លារ ងាកមកចាប់ផ្ដើមរកស៊ីលក់នំប៉ាវតាមចិញ្ចើមផ្លូវ តស៊ូរកស៊ីរហូតអាចពង្រីកបាន ៣ សាខាធំៗ នៅភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ស៊ិន ដារ៉ាវុទ្ធ បានឱ្យដឹងថា​ មុនពេលឈានជើងចូលប្រឡូកនៅក្នុងការរកស៊ី លោកធ្លាប់ជាអតីតសាស្ត្រាចារ្យភាសាអង់គ្លេសនៅក្នុងសកលវិទ្យាល័យមួយ  និងជាគ្រូបង្រៀននៅក្រុមហ៊ុនឯកជនមួយកន្លែងនៅរាជធានីភ្នំពេញផងដែរ។ លោក ដារ៉ាវុទ្ធ បានបន្តថា ដោយសាររូបលោកជាមនុស្សដែលចូលចិត្តសេរីភាព និងចូលចិត្តធ្វើអ្វីថ្មីៗ បានធ្វើឱ្យលោកគិតនៅលើការងារផ្សេង ដែលសមស្របទៅនឹងចរិតលក្ខណៈ និងចំណង់ចំណូលចិត្តរបស់លោក។

  លោក ស៊ិន ដារ៉ាវុទ្ធ
  លោក ស៊ិន ដារ៉ាវុទ្ធ

ទើបក្នុងអំឡុងឆ្នាំ​ ២០១៧ លោកក៏បានសម្រេចចិត្តបោះចោលអាជីពជាគ្រូបង្រៀន ហើយងាកមករកស៊ីដោយខ្លួនឯងវិញ ដោយចាប់ផ្ដើមពីការលក់នំប៉ាវតាមចិញ្ចើមផ្លូវជាមួយកូនរទេះតូចមួយ ដែលចំណាយដើមទុនប្រមាណជា ២ ពាន់ដុល្លារតែប៉ុណ្ណោះ។ សហគ្រិនវ័យក្មេងរូបនេះ បានបង្ហើបឱ្យដឹងផងដែរថា មូលហេតុដែលលោកជ្រើសយករបរមួយនេះ គឺដោយសារតែគ្រួសាររបស់លោកជាអ្នករកស៊ីរបរនេះស្រាប់ ម្យ៉ាងទៀតលោកចង់រក្សារបរនំប៉ាវនេះទុកផង  ព្រោះតែអ្វីដែលលោក និងគ្រួសារមាននៅថ្ងៃនេះ គឺកើតឡើងដោយសារតែនំប៉ាវនេះឯង ពោលគឺ មិនថាតែលុយសម្រាប់ការសិក្សារៀនសូត្រ ឬលុយសម្រាប់ចាយវាយផ្សេងៗ គឺកើតចេញពីការធ្វើនំប៉ាវនេះទាំងអស់។ ហេតុដូច្នេះទើបលោកសម្រេចចិត្តចាប់យករបរលក់នំប៉ាវនេះបន្តពីគ្រួសារតែម្តង។

  លោក ស៊ិន ដារ៉ាវុទ្ធ
  លោក ស៊ិន ដារ៉ាវុទ្ធ

អ្នកលក់រូបសង្ហារូបនេះបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែរបរមួយនេះមើលទៅតូចតាចក្តី តែបើនិយាយពីសន្ទុះនៃការគាំទ្រវិញមិនចាញ់របរធំៗប៉ុន្មានឡើយ។ ដោយសារតែអំឡុងពេលចេញរកស៊ី លោកចេះតែមានឱកាសបានចូលរួមលក់នៅក្នុងកម្មវិធីធំៗនានាជាហូរហែ រួមមានកម្មវិធីបុណ្យភូមិ និងកម្មវិធីពិព័រណ៍ម្ហូបអាហារនៅស្តាតអូឡាំពិកជាដើម។ ពេលនោះហើយជាពេលដែលធ្វើឱ្យនំប៉ាវតាមរទេះរបស់លោក ដារ៉ាវុទ្ធ ចាប់ផ្តើមមានគេស្គាល់កាន់តែច្រើនឡើងៗ។ ចំណែកឯការលក់ដូរក៏ចេះតែរីកចម្រើនទៅមុខបន្តិចម្តងៗ រហូតប្រែមុខមាត់ថ្មីពីការលក់នំប៉ាវតាមរទេះតូចមួយ ឈានដល់ការបើកតូប​លក់ត្រឹមត្រូវ និងអាចពង្រីកទៅជាងហាងយីហោ «នំប៉ាវ» បានដល់ទៅ ៣ សាខាធំៗថែមទៀតផង។

  លោក ស៊ិន ដារ៉ាវុទ្ធ
  លោក ស៊ិន ដារ៉ាវុទ្ធ

គួរបញ្ជាក់ផងដែរថា រាល់សមិទ្ធផលទាំងអស់ដែលមាននៅពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត គួបផ្សំជាមួយការស្រឡាញ់ចេញពីចិត្តជាមួយមុខរបរដែលខ្លួនកំពុងធ្វើផងនោះ ជាហេតុធ្វើឱ្យថៅកែហាងវ័យក្មេងរូបនេះ ព្យាយាមស្វែងរកអ្វីដែលថ្មីៗ និងប្លែកយកមកចែកជូនដល់អតិថិជនទាំងអស់។ បន្ថែមពីនេះទៀត គោលការណ៍រកស៊ីដ៏សំខាន់បំផុតមួយ ដែលលោកប្រកាន់ខ្ជាប់នោះ គឺលោកតែងគិតគូរពីសុខភាពរបស់អតិថិជនជានិច្ច ពោលគឺតាមរយៈការផ្តល់ឱ្យនូវអាហារដែលមានគុណភាព និងមានអនាម័យខ្ពស់​​ មិនមែនធ្វើឱ្យតែបានៗនោះឡើយ។

នំប៉ាវទាំង ៤ រសជាតិ
នំប៉ាវទាំង ៤ រសជាតិ

បច្ចុប្បន្ននេះហាង «នំប៉ាវ» របស់លោក ស៊ិន ដារ៉ាវុទ្ធ មានលក់នំប៉ាវ ៤ រសជាតិ មានដូចជា នំប៉ាវធ្យូង នំប៉ាវតើយដូងខ្ចី នំប៉ាវសូកូឡា និងនំប៉ាវរសជាតិភីហ្សា។ ហើយនំប៉ាវធ្យូង  ជានំប៉ាវពិសេសប្រចាំហាង ព្រោះវាផ្សំចេញពីម្សៅធ្យូង  ដែលជំនួយដល់សុខភាពផងដែរ។

ពិសេសជាងនេះទៅទៀត ​ហាង «នំប៉ាវ» ក៏មានលក់ជាមួយភេសជ្ជៈតែគុជ (NomPao Milk Tea) ជាច្រើនមុខ ដែលដាំចេញពីស្លឹកតែពិតៗ នាំចូលពីប្រទេសតៃវ៉ាន់ដោយផ្ទាល់ ដែលសុទ្ធសឹងតែជារបស់ដែលមានគុណភាពខ្ពស់។ ហើយអ្វីដែលធ្វើឱ្យអតិថិជនកាន់តែជក់ចិត្ត ជាមួយរសជាតិអាហារ និងភេសជ្ជៈរបស់ហាង «នំប៉ាវ» នោះគឺដោយសារតែរសជាតិឆ្ងាញ់ អាហារមានអនាម័យខ្ពស់​ និងសេវាកម្មរហ័សទាន់ចិត្ត ជាពិសេសគឺ តម្លៃធូរថ្លៃសមស្របជាមួយកម្រិតជីវភាពរបស់ប្រជាជនខ្មែរយើង។

ប្រសិនបើលោកអ្នកចង់ភ្លក់រសជាតិអាហារ និងភេសជ្ជៈឆ្ងាញ់ៗកុំភ្លេចហាង «នំប៉ាវ» លោកអ្នកអាចអញ្ជើញទៅទីតាំងហាងនំប៉ាវទាំង ៣សាខាបាន។ ដោយសាខាទី១ នៅវិមានអាហារជ្រោយចង្វារ សាខាទី២ នៅម្តុំខាងក្រោយបឋមសិក្សាព្រះអង្គ និងសាខាទី៣ នៅក្រោយសាលាវ៉ាន់ដា ច្រកចូលម៉ូតូ ឬអាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ​012 83 43 44 / 010 94 24 02​ ឬហ្វេសប៊ុកផេក NomPao ៕

ភេសជ្ជៈឆ្ងាញ់ៗ ពីហាង «នំប៉ាវ»
ភេសជ្ជៈឆ្ងាញ់ៗ ពីហាង «នំប៉ាវ»
ភេសជ្ជៈឆ្ងាញ់ៗ ពីហាង «នំប៉ាវ»
ភេសជ្ជៈឆ្ងាញ់ៗ ពីហាង «នំប៉ាវ»
ភេសជ្ជៈឆ្ងាញ់ៗ ពីហាង «នំប៉ាវ»
ភេសជ្ជៈឆ្ងាញ់ៗ ពីហាង «នំប៉ាវ»
  ហាង «នំប៉ាវ»
  ហាង «នំប៉ាវ»
  ហាង «នំប៉ាវ»
  ហាង «នំប៉ាវ»
  ហាង «នំប៉ាវ»
  ហាង «នំប៉ាវ»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T