ទើបតែប្រកាសថា នឹងឈរឈ្មោះ ជាប្រធានាធិបតី ឥឡូវ​បែរជាធ្លាយថា Kanye West មានផ្ទុកជំងឺCovid-19ទៅវិញ

//s5.kh1.co/65/6599d39809f5cace0874dec6ffef027e8d7d3b27.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Kanye West ឆ្លងជំងឺនេះពិតមែន ប៉ុន្តែបើយើងមើលទៅស្ថានភាពរបស់តារាចម្រៀងរូបនេះ ពិតជាមានលក្ខណៈមាំមួនណាស់ ដោយព្រមទាំងអាចឈរឈ្មោះ ជាបេក្ខភាពប្រធានាតិបតីអាមេរិកថែមទៀតផង។

បររទេស៖ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតារារ៉េបអាមេរិក Kanye West  បាននិយាយថាខ្លួនគាត់បានឆ្លងវីរុសផ្លូវដង្ហើម កូវីដ១៩ ដោយបានធ្វើតេស្តវិជ្ជមានកាលពីខែកុម្ភៈឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបញ្ជាក់យ៉ាងលម្អិតថា គាត់ពិតជាបានឆ្លងជំងឺនេះ តាំងពីខែកុម្ភៈពិតមែន ប៉ុន្តែបើយើងមើលទៅស្ថានភាពរបស់តារាចម្រៀងរូបនេះ ពិតជាមានលក្ខណៈមាំមួនណាស់ ដោយគាត់ថែមទាំងអាចផ្សព្វផ្សាយទស្សនៈវិស័យរបស់គាត់ បានទូលំលាយទៀតផង ដែលគាត់គិតថាគាត់មានលទ្វភាពគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនឈរឈ្មោះ ជាបេក្ខភាពប្រធានាតិបតីអាមេរិកផងដែរ។

ដោយទស្សនៈវិស័យរបស់តារាប្រុសស្បែកខ្មៅរូបនេះ បាននិយាយយ៉ាងច្បាស់ៗដោយមានចំណុចធំៗដូចជា៖

១.យល់ដឹងច្បាស់អំពីជំងឺ កូវីដ១៩ និង វិធីទប់ស្កាត់ប្រជាជន

រូបតំណាង
រូបតំណាង

២.វិធីតែមួយដើម្បីទប់ស្កាត់ជំងឺនេះ បានល្អបំផុតគឺត្រូវខិតខំផលិតវ៉ាក់សាំង

រូបតំណាង
រូបតំណាង

៣.បញ្ចប់សកម្មភាពរំលោភបំពាន របស់ប៉ូលីសទៅលើជនជាតិស្បែកខ្មៅ

រូបតំណាង
រូបតំណាង

៤.ខ្សែភាពយន្ត Black Panther បានជួយឲ្យគាត់សម្រេចគម្រោងការមួយផ្នែកធំ ដែលប្រសិនជាប់ឈ្មោះជាប្រធានាធិបតី គាត់នឹងធ្វើប្រទេសអាមេរិកមានសន្តិភាព

រូបតំណាង
រូបតំណាង

គួររម្លឹកដែរថា Kanye West ក៏បាននិយាយថាមិនត្រឹមតែគាត់នោះទេ ដែលឆ្លងជំងឺកូវីដ១៩ សូម្បីតារាចម្រៀង​ Drake ក៏បានឆ្លងជំងឺនេះដូចគាត់ដែរ៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T