និស្ស័យឲ្យច្បាស់ក្រឡែត! បុរសម្នាក់លួចឡានគេ ហើយបើកទៅបុកនឹងឡានរបស់ស្រី្តម្នាក់ ដែលទើបលួចគេដូចគ្នា

//s5.kh1.co/03/037423d83e3c38c65fb829ec04496f5790e2fbdc.jpg
សង្គម

 ១០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងថ្មីៗនេះ ធ្វើឲ្យអ្នកបើកបរទាំងសងខាងត្រូវចាប់ខ្លួន បន្ទាប់ពីប៉ូលិសនៅរដ្ឋ Oregon រកឃើញថាពួកគេកំពុងបើករថយន្ដដែលលួចមកពីអ្នកដទៃដូចគ្នា។

អាមេរិក៖ គ្រោះថ្នាក់ចរាចរណ៍មួយ ធ្វើឲ្យអ្នកបើកបរទាំងសងខាងត្រូវចាប់ខ្លួន បន្ទាប់ពីប៉ូលិសនៅរដ្ឋ Oregon រកឃើញថាពួកគេកំពុងបើករថយន្ដដែលលួចមកពីអ្នកដទៃដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទទី៦ ខែកក្កដាកន្លងទៅ នៅពេលប៉ូលិសកំពុងតាមចាប់បុរសម្នាក់ឈ្មោះថា Randy Lee Cooper អាយុ២៧ឆ្នាំ ដែលបានបើករថយន្ដមួយគ្រឿងម៉ាក Land Cruiser ឆ្លងកាត់តំបន់ទីប្រជុំជន Newberg​។ ហើយក្នុងប្រតិបតិ្ដការនេះ ប៉ូលិសបានកាក់ផ្លូវជាច្រើនកន្លែងរហូតដល់រថយន្ដដែលបុរសនោះបើក​​​ បានបុកទៅនឹងរថយន្ដមួយគ្រឿងផ្សេងទៀត។

ក្រោយពីកើតហេតុ និងបន្ទាប់ពីសាកសួរជនជាប់ចោទឈ្មោះ Cooper រួចរាល់ ប៉ូលិសបានឲ្យដឹងថា រថយន្ដទី ក៏ត្រូវបានគេរាយការណ៍ថាជារថយន្ដលួចពីអ្នកដទៃដែរ ក្នុងបទឧក្រិដ្ឋមួយកាលពីសប្ដាហ៍មុន។ អ្នកបើករថយន្ដរូបនោះ មានឈ្មោះថា Kristin Nicole Begue អាយុ២៥ឆ្នាំ ហើយនាងកំពុងស្ថិតក្រោមស្ថានភាពស្រវឹងពេលបើកបរទៀតផង។

យ៉ាងណាមិញ ជនទាំងពីរត្រូវបានប៉ូលិសបញ្ជូនសំណុំរឿងដើម្បីចាត់ការតាមច្បាប់ផងដែរ ពីបទប្រើប្រាស់យានយន្ដ ដោយគ្មានការអនុញ្ញាត ខណៈជនជាប់ចោទឈ្មោះ Cooper ត្រូវចោទប្រកាន់បន្ថែមពីបទប៉ុនប៉ងរត់គេចពីប៉ូលិស ហើយរំលោភច្បាប់ចរាចរណ៍ ទាំងបើកបរមិនប្រុងប្រយ័ត្ន៕

ជនជាប់ចោទទាំងពីរ
ជនជាប់ចោទទាំងពីរ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T