អីយ៉ាស! Arsenal រៀបគម្រោងឆ្មក់យកខ្សែការពារឆ្នើមនៅ Ligue 1 ម្នាក់នេះ ដោយមិនមានតម្លៃខ្លួន

//s5.kh1.co/17/177cd2c5af245ea8f504b9ce36bc5bf801366b5e.jpg
កីទ្បា

 ១០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Arsenal រៀបគម្រោងឆ្មក់យកខ្សែការពារ Malang Sarr ដោយមិនមានតម្លៃខ្លួន

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា​ ក្លិបកាំភ្លើងធំ Arsenal កំពុងរៀបគម្រោងផ្ទេរយកខ្សែការពារ Malang Sarr ដែលកីឡាកររូបនេះ ទើបនឹងផុតកុងត្រាជាមួយក្រុម Nice ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាសែតអេស្ប៉ាញ Marca បានបញ្ជាក់ថា Arsenal ជាក្លិបមួយស្ថិតក្នុងចំណោមក្លិបឯទៀត ដែលចាប់អារម្មណ៍ទៅលើកីឡាករ Sarr ខណៈក្រុមជើងខ្លាំងនៅអាល្លឺម៉ង់ RB Leipzig  ក៏មានបំណងចង់ផ្ទេរយករនាំងការពាររូបនេះផងដែរ។

  ខ្សែការពារ Malang Sarr
  ខ្សែការពារ Malang Sarr

Sarr ប​ច្ចុប្បន្នកំពុងនៅទំនេរ មិនទាន់មានក្លិបជ្រកកោននៅឡើយទេ ដោយកុងត្រារបស់គេ បានផុតកំណត់ជាមួយក្រុម Nice កាលពីចុងខែមិថុនាកន្លងទៅ ដូច្នេះមានន័យថា នៅទីផ្សាររដូវក្ដៅខាងមុខ ក្លិបផ្សេងៗទៀតអាចចូលចែចូវយកកីឡាករវ័យ២១ឆ្នាំរូបនេះបាន ដោយមិនមានតម្លៃខ្លួន។

  ខ្សែការពារ Malang Sarr
  ខ្សែការពារ Malang Sarr

គួរឲ្យដឹងដែរថា Sarr បានដើរតួយ៉ាងសំខាន់ ក្នុងតំបន់ការពារកណ្ដាលរបស់ក្រុម Nice រដូវកាលនេះ ពោលគេចូលលេងបាន១៦ប្រកួត ក្នុងនោះគេជួយក្រុមបញ្ចប់រដូវកាលទៅ ដោយឈរចំណាត់ថ្នាក់លេខ៥ នៅក្របខណ្ឌ​ Ligue 1 ៕

  ខ្សែការពារ Malang Sarr
  ខ្សែការពារ Malang Sarr

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T