កុំឃើញត្រីដូហ្វីនខ្ជូតគួរឲ្យស្រលាញ់ ប៉ុន្តែពូជត្រីដូហ្វីនបុរាណវិញ កាចសាហាវខ្លាំងណាស់

//s5.kh1.co/ce/ce4dc72c8b85307109cb7ec94c5cdf1ae0533a20.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រោងឆ្អឹងរបស់វាបានជួយបង្ហាញ ពីដំណើរវិវឌ្ឍន៍នៃថនិកសត្វសមុទ្រទាំងនេះ ដែលផ្លាស់ប្ដូរនៅក្នុងសមុទ្រ។

បរទេស៖ ត្រីដូហ្វីនអាចមើលទៅគួរឲ្យស្រលាញ់និងរួសរាយរាក់ទាក់ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ក្រុមត្រកូលដ៏ធំរបស់ត្រីដូហ្វីនគឺគ្មាននរណា ក្រៅពីអ្នកប្រមាញ់ចុងក្រោយនៃសមុទ្រ គឺត្រីបាឡែនពិឃាត ឬត្រីបាឡែន orca។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ត្រីដូហ្វីនបុរាណមួយប្រភេទដែលធ្លាប់បានរស់នៅ ចាប់ពី៣៣.៩លានឆ្នាំទៅ២៣លានឆ្នាំមុន គឺជាប្រភេទថនិកសត្វដំបូងគេ ដែលប្រើសំឡេងខ្ទរជះត្រឡប់មកវិញ ដើម្បីស្វែងរកទីតាំងនិងធ្វើដំណើរនៅក្នុងទឹក។ វាធ្លាប់មានតួនាទីជាអ្នកប្រមាញ់ ដូចត្រីបាឡែន orca ក្នុងពេលបច្ចុប្បន្នដែរ។

សំឡេងខ្ទរជះត្រឡប់មកវិញបានអនុញ្ញាតឲ្យត្រីដូហ្វីន ហែលរកទីតាំងតាមរយៈសំឡេងនៅក្នុងទឹក។ ពួកវាធ្វើដូច្នេះ តាមរយៈការស្រែក ដើម្បីកំណត់ទីតាំងវត្ថុនៅឆ្ងាយក្នុងទឹក បន្ទាប់មកសំឡេងខ្ទររលកនឹងទៅប៉ះវត្ថុទាំងនោះ។

រូបតំណាងត្រីដូហ្វីនបុរាណ គូរដោយវិចិត្រករ
រូបតំណាងត្រីដូហ្វីនបុរាណ គូរដោយវិចិត្រករ

គ្រោងឆ្អឹងរបស់វាបានជួយបង្ហាញ ពីដំណើរវិវឌ្ឍន៍នៃថនិកសត្វសមុទ្រទាំងនេះ ដែលផ្លាស់ប្ដូរនៅក្នុងសមុទ្រ។ ទំហំដងខ្លួនរបស់វាមានប្រវែង៤.៥ម៉ែត្រ មានច្រមុះខ្លីនិងខ្លាំង មានធ្មេញជាប់ល្អ និងទម្រង់ឆ្អឹងខ្នងរបស់វាបង្ហាញថា វាជាសត្វរំពាដែលស៊ីបានទាំងសត្វធំតូច និងសត្វដែលអាចហែលទឹកបានលឿនជាងត្រីបាឡែនផងដែរ។

នេះជាការកឃើញលើកដំបូង ដែលជាផ្នែកមួយនៃប្រភេទសត្វផុតពូជ ដែលធ្លាប់មានតួនាទីស្រដៀងត្រីបាឡែនពិឃាតក្នុងពេលសព្វថ្ងៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T