​ចិនក្តៅស្លឹកត្រចៀក​! អាមេរិក​យល់ព្រម អភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារមីស៊ីលឲ្យកោះតៃវ៉ាន់ ​ក្នុងតម្លៃ៦២០លានដុល្លារ

//s5.kh1.co/4a/4a4a01fe400b934af1fcada378f4b4ed5aab6a38.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិកបានយល់ព្រមលើកញ្ចប់ថវិកាចំនួន ៦២០លានដុល្លារ ​ក្នុងការ​ជួយអភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារមីស៊ីលបន្ថែមឲ្យកោះតៃវ៉ាន់

តៃប៉ិ៖ ក្រសួងការបរទេស​និយាយថា​ សហរដ្ឋអាមេរិកបាន​ចុះកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាចំនួន ៦២០លានដុល្លារ ​ក្នុងការ​ជួយអភិវឌ្ឍសមត្ថភាពប្រព័ន្ធការពារមីស៊ីលបន្ថែមឲ្យកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកំពុងកើនឡើងពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងសារព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កោះតៃវ៉ាន់ កំពុងពង្រឹងប្រព័ន្ធការពារ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន
កោះតៃវ៉ាន់ កំពុងពង្រឹងប្រព័ន្ធការពារ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន

សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនទៀត គឺមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែវាត្រូវបានចងភ្ជាប់ដោយច្បាប់ ដើម្បីផ្តល់នូវកោះប្រជាធិបតេយ្យជាមួយនឹងមធ្យោបាយ​ក្នុងការការពារខ្លួន ខណៈដែលប្រទេសចិន បានចាត់ទុកកោះមួយនេះ គឺជាដែនដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាយូរយារណាស់មកហើយ។

ប្រព័ន្ធ​​​​ខែលកា​រពារ​មីស៊ីល ​Patriot​
ប្រព័ន្ធ​​​​ខែលកា​រពារ​មីស៊ីល ​Patriot​

កោះតៃវ៉ាន់បានស្នើសុំទិញគ្រឿងបរិក្ខាមួយចំនួន ​ក្នុង​គោលបំណងបង្កើនសមត្ថភាពប្រព័ន្ធមីស៊ីលការពារឈ្មោះថា Patriot ដើម្បីឲ្យវាអាច​ដំណើរការបន្ត​រហូតដល់ទៅ ៣០ឆ្នាំបន្ថែមទៀត។ ហើយក្នុងនោះក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin ​នឹងទទួលយកគម្រោង​អភិវឌ្ឍសមត្ថភាពប្រព័ន្ធអាវុធនេះ ដែល​សរុបជាទឹកប្រាក់ប្រមាណ ៦២០លានដុល្លារ។

ទាហាន​​អាមេរិក​កំពុង​ត្រួតពិនិត្យ​​​ប្រព័ន្ធ​​​​កា​រពារ​មីស៊ីល ​Patriot​
ទាហាន​​អាមេរិក​កំពុង​ត្រួតពិនិត្យ​​​ប្រព័ន្ធ​​​​កា​រពារ​មីស៊ីល ​Patriot​

សូមជម្រាបផងដែរថា បច្ចុប្បន្នកោះតៃវ៉ាន់​បាននឹងកំពុងបង្កើនសមត្ថភាពយោធា ក៏ដូចជាពង្រឹង​ប្រព័ន្ធការពាររបស់ខ្លួន ដោយការបញ្ជាទិញសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិក ដើម្បីស្កាត់ពីសកម្មភាពគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីសំណាក់ទីក្រុងប៉េកាំង ដែលតែង​​ធ្វើសមយុទ្ធកងទ័ពអាកាស​និងកង​ទ័ពជើងទឹក ​នៅក្បែរកោះតៃវ៉ាន់៕

ប្រទេសចិន តែងបញ្ជូននាវានិងយន្តហោះចម្បាំង ទៅធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់
ប្រទេសចិន តែងបញ្ជូននាវានិងយន្តហោះចម្បាំង ទៅធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T