ខេត្តកំពង់ស្ពឺ ៖ មានព្រឹត្តិការណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយឡានក្រុង និងឡានកុងតឺន័របុកគ្នាកាលពីវេលាម៉ោង ៣និង៣០នាទីថ្ងៃទិ២៣ មេសា ២០១៣ នេះ នៅចំណុចភូមិចំការដូង (វត្តចំប៉ក់) ឃុំវល្លិ៍ស ស្រុកសំរោងទង ។

តាមសាក្សីពីកន្លែងកើតហេតុឱ្យដឹងថា រថយន្តកុងតឺន័របានបើកបរតាមទិសដៅពីភ្នំពេញ សំដៅទៅក្រុងព្រះសីហនុ ហើយរថយន្តក្រុងមួយគ្រឿងទៀតបាន បើកបរដឹកកុមារកំព្រាពីខេត្តព្រះសីហនុ សំដៅមកក្រុងភ្នំពេញ ។ មកដល់ចំណុចកើតហេតុគេ ឃើញរថយន្តក្រុងបើកវ៉ាឡានដទៃ ហើយរេហួសចូលចំណែកផ្លូវរបស់ឡាន កុងតឺន័រក៏បុកឡានកុងតឺន័រ បណ្តាលឱ្យដាច់ក្បាលកាប៊ីនរថយន្ត ហើយអ្នកបើកបរទាំងសងខាងរងរបួស ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា អ្នកបើកបរដែលរងរបួសនោះមិនទាន់ ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]