ខាត់ សុ​ឃីម ​បង្ហោះសារក្ដៅចិត្តយ៉ាងខ្លាំង ​ចំពោះ​មនុស្សមួយ​ក្រុម ដែល​ចោទប្រកាន់​អ្នកនាង​លើ​រឿង​ទាំងនេះ

//s5.kh1.co/c6/c6ee2b015a309d56f88d7fcf6e278ea1e2ce229f.jpg
នារី

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពី​១ម៉ោងមុនេះ សិល្បៈការិនី​ពហុ​ជំនាញ​រូប​នេះ បាន​បង្ហោះ​សារ​ខឹងសម្បារ ដែល​បង្កឱ្យមានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​ឱ្យកាន់តែ​ចង់​ដឹង ដោយនៅ​ក្នុង​នោះ អ្នក​នាង ខាត់ សុ​ឃីម​ បាន សរសេរ​សាររ​យ៉ាង​វែង​

ភ្នំពេញ៖ មហាជនបានស្គាល់ហើយ សិល្បៈ​ការិនី​ជើងចាស់​ ពហុជំនាញ ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ទាំង​ការច្រៀង គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់​មិន​ថា​បុរាណ និង​សម័យ និង​អាចលេង​ឧបករណ៍​តន្ត្រី​បុរាណ​​បានគឺ​ អ្នក​នាង ខាត់ សុ​ឃីម ដែលថ្ងៃនេះ កំពុង​តែ​ក្តៅក្រហាយ​ចិត្ត​ទៅ​លើ​មនុស្ស​មួយ​ក្រុម ដែល​បាន​ចោទ​ចំពោះ​រូប​អ្នកនាង​ទៅ​លើ​រឿងរ៉ាវ​មួយ​ចំនួន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពី​១ម៉ោងមុនេះ សិល្បៈការិនី​ពហុ​ជំនាញ​រូប​នេះ បាន​បង្ហោះ​សារ​ខឹងសម្បារ ដែល​បង្កឱ្យមានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​ឱ្យកាន់តែ​ចង់​ដឹង ដោយនៅ​ក្នុង​នោះ អ្នក​នាង ខាត់ សុ​ឃីម​ បាន សរសេរ​សាររ​យ៉ាង​វែង​ និង​មាន​ខ្លឹមសារ​ថា៖

(សូមផ្តាំទៅពួកនរកសុីក្បាលខ្លះដែលគិតរឿងអាក្រក់មកលើខ្ញុំ)

សឹងតែ១ឆ្នាំពេញខ្ញុំបានចំណាយពេលវេលាជាមួយរឿងដែលអាក្រក់អត់ប្រយោជ៍បំផុត ដែលខ្លួនឯងសឹងតែយោងខ្លួនមិនកើតផង តាមជួយគេជាង២ពាន់គ្រួសារ ហើយប្រឹងប្រែងជួយគេអស់ទាំងកិត្តិយស ខាតទាំងទ្រព្យធនយ៉ាងច្រើន ចុងក្រោយបានត្រឹមពាក្យក្បត់ នឹងសងមកវិញនូវភាពឈឺចាប់បំផុតក្នុងជីវិត។

(អ្នកវិភាគដ៏មហិមា នឹងកំពូលអ្នកថ្លៃថ្នូទាំងឡាយដែលមើលងាយខ្ញុំ អ្នកនឹងឈឺចាប់លើសខ្ញុំរាប់ពាន់មុឺនដង ព្រោះអ្នកដឹងតែបាន) អ្នកមិនខ្វល់ថាគេខំប្រឹងប្រែងរហូតភ្លេចឪពុកម្តាយគេទេ អ្នកឯងមានដឹងថា ដោយសាររឿង១នេះ ខ្ញុំបានបាត់ឪពុកដ៏ល្អរបស់ខ្ញុំ ហើយសឹងតែបាត់ម្តាយ ១ទៀត បើជាគ្រួសារអ្នកតើអ្នកមានអារម្មណ៍បែបណា? ខ្ញុំពេលនេះសឹងតែលែងជាមនុស្សហើយ សូមឈប់យកពួកខ្ញុំជាល្បែងទៀតទៅ ខ្ញុំឆ្អែតហើយ បើសិនអាចថយក្រោយខ្ញុំសុំមិនជួបមិនជួយពួកអ្នកទេ (បើខ្ញុំដឹងច្បាស់ថាអ្នកណា១ដែលកំពុងចោទគ្រួសារខ្ញុំទាំងងងឹត ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ (ស្រុកមានច្បាប់)។

យ៉ាងណាមិញ បន្ទាប់​ពី​បង្ហោះ​សារ​ទាំងនោះ​ហើយ នៅ​មិន​ទាន់​បានដឹង​នៅឡើយ​ទេ​ថា អ្នក​នាង ខាត់ សុ​ឃីម ចង់​សំដៅ​ទៅ​លើ​អ្នក​ណា​ឱ្យប្រាកដ និង​មានន័យ​យ៉ាងណា​ឱ្យកាន់តែ​ច្បាស់លាស់​នោះ​ទេ​៕

សូមទស្សនារូបភាពខាងក្រោម៖

គ្រួសារ ខាត់ សុឃីម
គ្រួសារ ខាត់ សុឃីម
ឪពុកម្ដាយ ខាត់ សុឃីម
ឪពុកម្ដាយ ខាត់ សុឃីម
ម្ដាយ ខាត់ សុឃីម កំពុងសម្រាកព្យាបាល
ម្ដាយ ខាត់ សុឃីម កំពុងសម្រាកព្យាបាល
ខាត់ សុឃីម កាលពីនៅតូច
ខាត់ សុឃីម កាលពីនៅតូច
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម កំពុងមើលថែម្ដាយនៅមន្ទីរពេទ្យ
ខាត់ សុឃីម កំពុងមើលថែម្ដាយនៅមន្ទីរពេទ្យ
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
សំណេរទាំងស្រុងរបស់ ខាត់ សុឃីម
សំណេរទាំងស្រុងរបស់ ខាត់ សុឃីម
ខាត់ សុឃីម
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T