មហាអំណាចស្មាតហ្វូនត្រកូល Galaxy ថ្មីនឹងមកដល់ឆាប់ៗ នៅដើមខែសីហានេះហើយ (មានវីដេអូ)

//s5.kh1.co/84/84b30df29986f3f6d5fbc9afd9d8f5b908bc92f8.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះក្រុមហ៊ុន សាមសុង បានប្រកាសជាសកលនៃការរៀបចំមហាព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩ យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានប្រកាសជាសកលនៃការរៀបចំមហាព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩ យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់បង្ហាញនូវមហាអំណាចស្មាតហ្វូន ដែលមានតែមួយគ្មានពីរប្រចាំឆ្នាំ ២០២០ របស់ខ្លួនជាផ្លូវការលើកដំបូង។

  មហាព្រឹត្តិការណ៍ Galaxy Unpacked
  មហាព្រឹត្តិការណ៍ Galaxy Unpacked

បើតាមយូធូបឆានែល និងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញចេញនូវវីដេអូ Teaser ដោយមានរាងជាប៊ិច ហើយរំលេចចេញនូវតំណក់ទឹកធ្លាក់ពណ៌មាសដ៏ទាក់ទាញបំផុត ដើម្បីជាការអញ្ជើញអ្នកនិយមប្រើប្រាស់កំពូលស្មាតហ្វូនក៏ដូចជាផលិតផល សាមសុង ទូទាំងពិភពលោក ឱ្យមកតាមដានព័ត៌មានលម្អិតបន្ថែមក្នុងព្រឹត្តិការណ៍សម្ពោធទៅតាមពេលវេលាកំណត់ខាងលើនេះ។

គួររំឮកផងដែរថា ក្នុងព្រឹត្តិការណ៍ដ៏កក្រើក និងជាទីមោទនបំផុតនោះ ក្រុមហ៊ុន សាមសុង ក៏ត្រូវបានគេរំពឹងទុកថានឹងមានដាក់សម្ពោធផលិតផលជាច្រើនបន្ថែមទៀត ក្រៅពីមហាអំណាចស្មាតហ្វូនរបស់ខ្លួន ដែលក្នុងនោះមានដូចជា Galaxy fold 2, Galaxy Watch 3, Bud live, និង Galaxy Tab S7 Series ផងដែរ។

ដូច្នេះ សូមអ្នកគាំទ្ររង់ចាំមើលទាំងអស់គ្នាថា តើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលឈានមុខគេក្នុងលោក នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃកំពូលស្មាតហ្វូន ដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖

-  គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖ www.samsung.com 

-  ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖ www.facebook.com/SamsungCambodia

សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ថាតើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ!

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T