នៅប្រទេស អាហ្វហ្គានីស្ថាន មានក្មេងៗជាច្រើន ដែលមានអាយុទើបតែ៥ឆ្នាំ ត្រូវបានគេយកទៅបង្ហាត់ ឲ្យប្រើប្រាស់កាំភ្លើងទៅហើយ នេះគឺជារឿងដ៏គួរឲ្យខ្លាចបំផុត។

វីដេអូខាងក្រោមនេះ បានបង្ហាញពីក្មេងប្រុសតូចៗ អាយុប្រហែលប្រាំឆ្នាំ ប្រឈមមុខនឹងរៀនបាញ់កាំភ្លើងខ្លីមួយ ដែលបណ្ដុះបណ្ដាលដោយពួក ភេរវកម្មរបស់អាហ្វហ្គានីស្ថាន។ ក្នុងវីដេអូ បណ្ដុះបណ្ដាលនេះមានក្មេងៗ ប្រមាណជា២០នាក់ ដែលបានបង្ហោះចូលគេហទំព័រអនឡាញ ដោយពួកសាសនាអ៊ីស្លាម មានចំនងជើងថា “Little Cammandos in Afghanistan”។

ចំនែកឯក្មេងប្រុសជំទង់ អាយុប្រហែល១២ឆ្នាំ គឺពួកគេតម្រូវឲ្យហាត់ប្រើកាំភ្លើងវែង និងកាំភ្លើងយន្ដ ដែលមានទីតាំងនៅនឹងដីផ្ទាល់។

ក្នុងវីដេអូនោះដែរ មានមុខក្មេងប្រុសខ្លះត្រូវបានគេប្រើ បច្ចេកវិទ្យាធ្វើឲ្យមុខព្រិលៗ ដើម្បីកុំឲ្យគេស្គាល់មុខ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]