Floyd ជិះយន្តហោះផ្ទាល់ខ្លួនទៅប្រទេសជប៉ុន ដើម្បីពិភាក្សារឿងការប្រកួត ជាការពិតមែនទេ

//s5.kh1.co/b6/b69852768c6df5e901cb7d1d84ba08db7663a6f3.jpg
កីទ្បា

 ១០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Floyd បានបង្ហោះសារធ្វើឲ្យអ្នករាល់គ្នា អន្ទះសាចង់ដឹងថានឹងមានអ្វីកើតឡើង

បរទេស៖ Floyd Mayweather បានបង្ហាញដំណឹងល្ហៀងៗ នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកថានឹងត្រលប់ពីការចូលនិវត្តន៍វិញម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែក្រវ៉ាត់របស់កំពូលស្តេចប្រដាល់ Floyd
ខ្សែក្រវ៉ាត់របស់កំពូលស្តេចប្រដាល់ Floyd

Floyd បាននិយាយថាគាត់នឹងហោះហើរទៅប្រទេសជប៉ុនឆាប់ៗនេះ ដើម្បីជួមពិភាក្សារឿងមួយ និងប្រាប់ទៅអ្នកគាំទ្ររបស់គាត់ឲ្យទន្នឹមរង់ចាំថា នឹងមានអ្វីពិសេសក្នុងឆ្នាំនេះ។

សារដែល Floyd បង្ហោះប្រាប់ហ្វេនរបស់គាត់
សារដែល Floyd បង្ហោះប្រាប់ហ្វេនរបស់គាត់

គាត់បានបង្ហោះវិដេអូខ្លីមួយ បង្ហាញពីដៃដ៏រស់រវើករបស់គាត់ និងពាក្យមួយចំនួនដែលធ្វើឲ្យហ្វេនអន្ទះសាចង់ដឹងជាខ្លាំង។ Floyd បានសរសេរថា៖

  ឆាប់ៗនេះ ខ្ញុំនឹងជិះយន្តហោះផ្ទាល់ខ្លួនរបស់ខ្ញុំទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយដៃគូខ្ញុំ និង Rizin ដើម្បីជួបពិភាក្សារឿងខ្លះសម្រាប់ឆ្នាំ២០២០នេះ ។  

កីឡាករ Floyd Mayweather
Floyd និង Conor កាលពីឆ្នាំ២០១៧
Floyd និង Conor កាលពីឆ្នាំ២០១៧

Floyd Mayweather មិនដែលមានការប្រកួតផ្លូវការ តាំងពីគាត់បានផ្តួល Conor ក្នុងឆ្នាំ២០១៧មកម្ល៉េះ ហើយក៏បានចូលនិវត្តន៍ពីអាជីពនាពេលនោះ ជាមួយនឹងលុយរាប់រយលានដែលបានពីការប្រកួត។ នៅចុងឆ្នាំ២០១៨ គាត់បានផ្តួលកីឡាករជប៉ុនវ័យក្មេង Tenshin Nasukawa ត្រឹមទឹកទីមួយប៉ុណ្ណោះ តែការប្រកួតនេះមិនមែនផ្លូវការឡើយ។

Floyd ផ្តួល Tenshin Nasukawa
Floyd ផ្តួល Tenshin Nasukawa

រួមជាមួយគ្នានេះ គេក៏បានឃើញគាត់ ហ្វឹកហាត់ទាំងកណ្តាលយប់ និងឃើញគាត់សមជាមួយដៃគូរបស់គាត់ Denis Douglas នៅវេលាជិតភ្លឺផងដែរ៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T