ក្រសួង​រំឭកឲ្យពលរដ្ឋយកចិត្តទុក​ដាក់រឿង​ប្រើប្រាស់​ទឹក​ក្នុង​អំឡុង​​​ខែ​​កក្កដា​​នេះ​

//s5.kh1.co/e1/e144e3c5f278157e430a3e7cd67e732ca393ef00.jpg
សង្គម

 ១០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រសួងធនធានទឹក​ និងឧតុនិយមថ្មីៗនេះ បានបញ្ជាក់ថា ក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្តាលខែរហូតដល់ចុងខែ) សម្ពាធ​ខ្ពស់បាននឹងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកខាងលិច

ក្រសួងធនធានទឹក​ និងឧតុនិយមថ្មីៗនេះ បានបញ្ជាក់ថា ក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្តាលខែរហូតដល់ចុងខែ) សម្ពាធខ្ពស់បាននឹងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកខាងលិច។ លក្ខណៈបែបនេះធ្វើឲ្យបណ្តា​ប្រទេស​ក្នុងតំបន់ដូចជាថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថម​ថយ​ចុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកម្ពុជា ស្ថានភាពនេះ ក្រសួងធនធានទឹក​ និងឧតុនិយមបានបង្ហើបថា តាមរយៈការព្យាករណ៍អាកាស​ធាតុលើកទី ២ សម្រាប់ឆ្នាំ​២០២០ ក្នុងខែកក្កដានេះនឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីពាក់កណ្តាល​ខែរហូត​ដល់ចុងខែ។ បែបនេះ ទើបក្រសួងរំឭកឲ្យពលរដ្ឋមានការយកចិត្តទុកដាក់លើការប្រើប្រាស់ទឹកឲ្យបានល្អ។

ក្រសួងបន្ថែមថា ស្ថានភាពអាកាសធាតុនឹងត្រលប់មកប្រក្រតីវិញ ដោយភ្លៀងក៏នឹងអាចធ្លាក់រាយប៉ាយបានល្អលើ​ផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏អាចនឹងបណ្តាលឲ្យខេត្តមួយចំនួន ដែលមាន​ភូមិសាស្ត្រនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប តំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹង​ជំនន់​ទឹកភ្លៀងដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ៕

ក្រសួងធនធានទឹក​ 
ក្រសួងធនធានទឹក​ 
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T