ទាំងនេះជាតារាៗ ស្រលាញ់ភេទដូចគ្នា ផ្អែមល្ហែមចាក់ទឹកមិនលេច

//s5.kh1.co/39/39dff519b700eab8292ddce6e016ad1a38842699.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឃើញហើយហាមច្រណែនណា! គូស្នេហ៍ស្រលាញ់ភេទដូចគ្នា​របស់តារាថៃទាំងនេះ មានទំនាក់ទំនងរាប់ឆ្នាំ ពិសេសផ្អែមល្ហែមនឹងគ្នា ខ្លាំងជាងគូស្នេហ៍ធម្មតាទៅទៀត ។

ថៃ៖ ដូចពាក្យចាស់ពោលថា មនុស្សប្រុស តែងតែគូជាមួយនឹង មនុស្សស្រីជារឿងធម្មជាតិ ប៉ុន្តែចំពោះសម័យបច្ចុប្បន្ន នៅទូទាំងសាកលលោក សម្រាប់រឿងស្នេហា គេមិនប្រកាន់ភេទនោះទេ អ្នកខ្លះធម្មជាតិបង្កើតមក មានរូបរាងជាស្រី ប៉ុន្តែបែរជាស្រលាញ់ស្រីដូចគ្នា រីឯអ្នកខ្លះ កើតមកមានរូបរាងជាមនុស្សប្រុស តែបែរជាស្រលាញ់ប្រុសដូចគ្នាក៏មាន ទៅតាមអារម្មណ៍ និងទំនោរធម្មជាតិរបស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្ងៃនេះផ្ទាល់ យើងនឹងទៅស្គាល់គូរស្នេហ៍ ដែលល្អូកល្អើននឹងគ្នា ជាច្រើនគូរដែលសុទ្ធសឹងតែជាតារាៗរបស់ប្រទេសថៃ ដែលកន្លងមកពួកគេ តែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នា ឲ្យក្រុមអ្នកគាំទ្រ លួចច្រណែនច្រើនមិនស្ទើរនោះទេ។

កុំឲ្យខាតពេលយូរ តោះទៅស្គាល់គូស្នេហ៍ តារាស្រលាញ់ភេទដូចគ្នា ដូចខាងក្រោម៖

១. Zeenam និង K

ពួកគេបានចាប់ដៃគ្នា សាងសេចក្តីស្រឡាញ់អស់រយៈពេល ១០ ឆ្នាំហើយ ហើយក្នុងនៅដើមឆ្នាំ ២០១៩ ពួកគេបានបំពាក់ចិញ្ចៀនឲ្យគ្នា អំឡុងពេលធ្វើដំណើរទៅលេងទីក្រុងឡុង ប្រទេសអង់គ្លេសទៀតផង។ ប៉ុន្តែយ៉ាងណា យើងនៅមិនទាន់បានឃើញដំណឹងនៃ ការរៀបការរបស់ពួកគេនៅឡើយទេ គ្រាន់តែដឹងថា មហាជនជាច្រើន លួចច្រណែនមិនតិចដែរ។

Zeenam និង K
Zeenam និង K

២. James Rusameekae និង Jonas

តារាសម្ដែងស្បែកខ្មៅរបស់ថៃរូបនេះ បានរៀបការជាមួយបុរសជនជាតិបរទេសម្នាក់ អស់រយៈពេលជាច្រើនឆ្នាំដែរមកហើយ ដោយពួកគេបានចាប់ដៃគ្នា ជាង១៣ឆ្នាំហើយ។ ហើយបើនិយាយពីចំណងស្នេហ៍របស់គេវិញ គឺផ្អែមល្ហែមនឹងគ្នា ខ្លាំងមិនធម្មតាទេ។

James Rusameekae និង Jonas
James Rusameekae និង Jonas

៣. Mo Amena និង Gush

Mo Amena ជាតារាស្រីម្នាក់ ដែលបុរសៗស្ដាយគ្រប់គ្នា ព្រោះតែនាងបានជ្រើសរើស Gush ជា Tomboy មកធ្វើជាគូ ដោយបើកចំហរជាសាធារណៈ រយៈពេលជាង៤ឆ្នាំមកនេះ ទោះជាមានបញ្ហាកើតឡើងយ៉ាងម៉េចក៏ដោយ ប៉ុន្តែពួកគេនៅតែអាចតស៊ូជាមួយគ្នាបាន។

Mo Amena និង Gush
Mo Amena និង Gush

៤.Woody និង Ote Chab

ពិធីករប្រុស Woody បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោក បានបង្ហើបប្រាប់ថា លោកបានរៀបការរួចហើយកាលពីឆ្នាំ ២០១៤ ជាមួយបុរសម្នាក់ឈ្មោះ Ote Chab បន្ទាប់ពីសេពគប់គ្នាជាសង្សាររយៈពេល ៩ឆ្នាំមក។ ហើយពេលកន្លងមក អ្នកគាំទ្រនាំគ្នាច្រណែនគ្រប់គ្នាមិនតិចនោះទេ ព្រោះថាគ្រប់សកម្មភាពរបស់ប្រុសសង្ហាពីរនាក់នេះ ផ្អែមល្ហែមនឹងគ្នាដូចស្ករនិងស្រមោចអញ្ចឹង។

Woody និង Ote Chab
Woody និង Ote Chab

៥.Jeeb Lalana និង Dia Butsara

ជាគូស្នេហ៍ស្រីស្រលាញ់ស្រី ដែលទំនាក់ទំនងរបស់អ្នកទាំងពីរ ពិតជាធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលខ្លាំងមិនណយដែរ។

Jeeb Lalana និង Dia Butsara
Jeeb Lalana និង Dia Butsara
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T