Pep កំពុងតែព្យាយាមទិញកីឡាករ៣រូបនេះឲ្យបាន ដើម្បីទប់នឹង Liverpool នៅរដូវកាលថ្មី

//s5.kh1.co/8b/8bbda954aa518854f8f215a17ef0cb2de44a0752.jpg
កីទ្បា

 ១០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Pep កំពុងតែព្យាយាមទិញកីឡាករ៣រូបនេះឲ្យបានគឺកីឡាករ David Alaba, Kalidou Kouibaly និង Nathan Ake ដើម្បីទប់នឹង Liverpool នៅរដូវកាលថ្មី

អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola របស់ក្លិប Manchester City ត្រូវបានគេរាយការណ៍មកថាកំពុងតែព្យាយាមតាមទិញឲ្យបានកីឡាករ៣រូបខាងក្រោម នៅទីផ្សាដោះដូរកីឡាករខាងមុខដើម្បីប្រជែងជាមួយក្លិប Liverpool នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Pep Guardiola
  លោក Pep Guardiola

ក្លិប Man City កំពុងតែចង់ពង្រឹងតំបន់ខ្សែការពារស្លាបឆ្វេងបន្ថែម ដូចនេះលោក Pep កំពុងតែចរចាជាមួយ Bayern Munich ដើម្បីទិញយកអតីតកូនក្រុមរបស់លោកគឺកីឡាករ David Alaba មកជួយក្លិប។ ស្របពេលជាមួយគ្នានេះក្លិប Inter Milan របស់ប្រទេសអ៊ីតាលីក៏ចង់បានតារាឆ្នើមរូបនេះផងដែរ។

  កីឡាករ David Alaba
  កីឡាករ David Alaba

ដោយឡែកនៅតំបន់ការពារកណ្តាលរបស់ Man City វិញក៏កំពុងតែមានបញ្ហាដូចគ្នា ដោយសារកីឡាករល្អៗមួយចំនួនកំពុងតែមានរបួសដូចជាកីឡាករ Laporte និង Otemendi ជាដើម។ ហេតុដូចនេះទើបធ្វើឲ្យលោក Pep កំពុងព្យាយាមតាមទិញយកកីឡាករ Kalidou Kouibaly ដើម្បីមកជួយក្រុមនៅរដូវកាលថ្មី។ ប៉ុន្តែក្លិប Napoli ដាក់តម្លៃខ្លួនកីឡាកររូបនេះថ្លៃពេក ទើបធ្វើឲ្យ Man City ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញ។

  កីឡាករ Kalidou Kouibaly 
  កីឡាករ Kalidou Kouibaly 

ចំណែកឯមួយរូបទៀតនោះ គឺលោក Pep កំពុងសម្លឹងឃើញកីឡាករ Nathan Ake របស់ក្លិប Bournemouth ដើម្បីយកមកជួយនៅតំបន់ការពាររបស់ក្លិបបន្ថែម។ គួរឲ្យដឹងដែរថាក្លិប Man City ហាក់ដូចជាមានការលំបាកក្នុងការទាក់ទាញកីឡាករថ្មីៗមករួមក្រុមនៅរដូវកាលនេះ ដោយសារតែក្លិបមួយនេះកំពុងតែជាប់នឹងរឿងក្ដីជាមួយ UEFA ។ យ៉ាងណាមិញ Man City នឹងចាំមើលលទ្ធផលពី UEFA នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ថាតើក្លិបមួយនេះនឹងត្រូវពិន័យមិនឲ្យលេងពានរង្វាន់ Champions League ចំនួន២រដូវកាលឬយ៉ាងណា៕​

  កីឡាករ Nathan Ake
  កីឡាករ Nathan Ake

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T