ជួបគ្នាល្ងាចនេះ ជាមួយការបើកសម្ពោធផ្លូវការស្មាតហ្វូន Flagship vivo X50 Series

//s5.kh1.co/0c/0ce454378dcec0661424698275781796ab927a94.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នារសៀលនេះ ក្រុមហ៊ុនកំពូលស្មាតហ្វូនជំនាន់ចុងក្រោយនៃ vivo ត្រកូល X ម៉ូឌែល vivo X50 Series នឹងត្រូវធ្វើការប្រកាសបើកសម្ពោធជាផ្លូវការនៅទីផ្សារកម្ពុជា។ សម្រាប់កម្មវិធីសម្ពោធ ស្មាតហ្វូនសេ៊រីថ្មី X50 Series នេះដែរ ក៏មានការចូលរួមជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo ទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម។ មិនតែប៉ុណ្ណោះ ព្រមទាំងមានការចូលរួមពីតំណាងតារា KOL លោក រៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា។ ហើយអ្វីដែរពិសេសតារារបស់យើង នឹងបង្ហាញជូនលោកអ្នកនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗរបស់ស្មាតហ្វូន Flagship vivo X50 Series ព្រមគ្នាមកជាមួយនឹងការប្រកាសតម្លៃលក់ជាផ្លូវការផងដែរ។

ភ្នំពេញ៖ ទន្ទឹមនឹងការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក កំពូលស្មាតហ្វូនជំនាន់ចុងក្រោយនៃ vivo ត្រកូល X ម៉ូឌែល vivo X50 Series នឹងត្រូវធ្វើការប្រកាសបើកសម្ពោធជាផ្លូវការនៅទីផ្សារកម្ពុជា នារសៀលនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់កម្មវិធីសម្ពោធ ស្មាតហ្វូនសេ៊រីថ្មី X50 Series នេះដែរ ក៏មានការចូលរួមជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo ទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម។ មិនតែប៉ុណ្ណោះ ព្រមទាំងមានការចូលរួមពីតំណាងតារា KOL លោក រៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា។  ហើយអ្វីដែលពិសេស តារារបស់យើងនឹងបង្ហាញជូនលោកអ្នកនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗរបស់ស្មាតហ្វូន Flagship vivo X50 Series ព្រមគ្នាមកជាមួយនឹងការប្រកាសតម្លៃលក់ជាផ្លូវការផងដែរ។

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series
កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series

កាន់តែអស្ចារ្យ និងពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏មានជាកាដូជូន ចំពោះទស្សនិកជនដែលបានទស្សនាការ Live ផ្ទាល់ នៅលើទំព័រផេកផ្លូវការរបស់ vivo និងទំព័រផ្លូវការរបស់ហង្សមាស Live 24h លោកអ្នកនឹងទទួលបានឱកាសឈ្នះ កាសប្លូធូឥតខ្សែ vivo TWS Neo ព្រមទាំងស្មាតហ្វូន X50 Pro ជាច្រើនរង្វាន់ទៀតផង។

លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយៗ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ផេកផ្លូវការរបស់ vivo នឹងធ្វើតាមសំណើរផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងមានការ Live ចេញពី Page ផ្លូវការរបស់ vivo និង Page Hang Meas Live 24h ។ សូមបញ្ជាក់សម្រាប់កម្មវិធី (សម្ពោធស្មាតហ្វូន ​vivo X50 Series) នឹងធ្វើការ Live ផ្ទាល់ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ស្មាតហ្វូន vivo X50 Pro ត្រូវបានបំពាក់មកជាមួយនឹងប្រពន្ធ័បច្ចេកវិទ្យាទំនើបៗ ដែលមានដូចជា៖

១. បំពាក់អេក្រង់កោងក្តោប ទំហំ 6.56 អ៊ីញ Amoled Display កញ្ចក់កោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate

២. ប្រើបន្ទះឈីប Qualcomm Snapdragon 765G

៣. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

៤. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 256GB

៥. មានថ្មទំហំធំ 4315 mAh / Flashcharge 2.0 (33W)

៦. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10.5

៧. មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ាក្រោយបួនគ្រាប់ : 48MP(Gimbal Min Camera) + 13MP(Portrait lens)+ 8MP(Wide angle/Macro)+8MP(60x Super zoom)

៨. អាចប្រើស៊ីមកាតបានពីរ

៩. មានមុខងារ Face Unlock+In-Display Fingerprint Scanning

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series
កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series
កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series
កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series
កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series
កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី​ X50 Series
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T