អ្នកណាចាំ Freshie Boy លេខ១ ម្នាក់នេះ? ជីវិតលោក ពេលនេះ យ៉ាងម៉េចហើយ?

//s5.kh1.co/d2/d2868060eb0312eeab6e7bea60f2a3b640e11c09.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ អតីត Freshy ជំនាន់ទី ៨ ចំណាត់ថ្នាក់លេខ ១ លោក ប៉ែន ច័ន្ទសិទ្ធ កាន់តែមានភាពជោគជ័យនៅក្នុងការងារសិល្បៈសម្ដែង ដែលមានអ្នកទស្សនា និងការគាំទ្រជាច្រើន មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងមានការរកស៊ី ក្រៅពីអាជីពសិល្បៈ ដែលកាន់តែមានភាពល្អប្រសើរ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចងចាំ អតីត Freshie ជំនាន់ទី ៨ ចំណាត់ថ្នាក់លេខ ១ លោក ប៉ែន ច័ន្ទសិទ្ធ ដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ចំពោះភាពស្រស់សង្ហា និងសមត្ថភាពក្នុងការងារសិល្បៈដ៏លេចធ្លោ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកមកមើលពីជីវិត របស់លោក នាពេលបច្ចុប្បន្ននេះវិញ ឃើញថា តារាប្រុសរូបនេះ នៅតែមានភាពមមាញឹកនឹងការងារសិល្បៈ ជាមួយនឹងការសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើន ផ្ទុយទៅវិញ លោកថែមទាំងមានមុខមាត់ស្រស់សង្ហា ខ្លាំងជាងមុន ដែលធ្វើឲ្យតារាប្រុសរូបនេះ កាន់តែមានប្រជាប្រិយភាពទ្វេដង។

ម៉្យាងវិញទៀត ទន្ទឹមនឹងភាពជោគជ័យនៅក្នុងការងារសិល្បៈហើយ តារាប្រុសរូបនេះ ថែមទាំងមានមុខជំនួញមួយទៀត ដែលជាការលក់ផលិតផលតាមអនឡាញ ដែលការរកស៊ីក្រៅពីអាជីពសិល្បៈមួយនេះ ឃើញថា មានភាពល្អប្រសើរខ្លាំង ថែមទាំងមានភាពរលូនជាងមុន និងមានអតិថិជន ច្រើនឡើងជាលំដាប់។

ទន្ទឹមនឹងនេះដែរ ហ្វេនៗជាច្រើនពិតជានឹករលឹកដល់លោកយ៉ាងខ្លាំង ស្របពេលដែលបច្ចុប្បន្នលោកកាន់តែមានមុខមាត់សង្ហា និងកាន់តែកក់កបក្នុងមុខជំនួញផ្ទាល់ខ្លួនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
ប៉ែន ច័ន្ទសិទ្ធ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T