ស្មានតែអ្នកណា! ពូ Rey Mysterio សោះឡើងផ្អែមល្ហែមតែម្តង

//s5.kh1.co/97/9747b4e55e5650563136e34902a73ed3068f9565.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កំពូលបុរសលាក់មុខនៅ WWE ពេលនេះបានឃើញមុខមាត់ពិតហើយ

បរទេស៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារា WWE ដែលមានរហស្សនាមថា 619 ជាអ្នកមានក្បាច់ពិសេសជាងគេនៅលើសង្វៀន។ មានមនុស្សមិនច្រើនទេដែលធ្លាប់បានឃើញបុរសវ័យ ៤៥ឆ្នាំរូបនេះ មិនពាក់ស្រោមមុខដ៏ទាក់ទាញរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rey Mysterio ត្រូវគេព្យាយាមចង់ឃើញមុខមាត់ពិតរបស់គាត់
Rey Mysterio ត្រូវគេព្យាយាមចង់ឃើញមុខមាត់ពិតរបស់គាត់

ក្រឡេកទៅមើលកាលពីមុន មាន​កីឡាករ WWE ជាច្រើនចង់ដឹងពីអត្តសញ្ញាណរបស់បុរសអាដ៌កំបាំងម្នាក់នេះ។ អ្វីដែលមិននឹកស្មាននៅពេលនេះ គាត់បានបង្ហាញមុខមាត់ពិត ដោយបង្ហោះរូបនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន។

កីឡាករ Rey Mysterio
កីឡាករ Rey Mysterio

 Mysterio បង្ហាញនូវរូបភាពមួយសន្លឹក ដែលបង្ហាញពីមុខមាត់ពិតរបស់គាត់ ជាមួយនឹងដៃគូជីវិត Angie Gutierrez ព្រមទាំងសារជូនពរថ្ងៃកំណើតដ៏ផ្អែមល្ហែមជាច្រើន។ ពួគគាត់ទាំងពីររស់នៅក្នុងផ្ទះដែលមានតម្លៃ១លានផោន (ប្រមានជាង១លាន២សែនដុល្លារ) ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ Mysterio នឹងត្រូវប្រកួតជាមួយ Rollins សម្រាប់កម្មវិធីមួយដ៏អស្ចារ្យ នាពេលខាងមុខ៕

Mysterio 

ជាមួយនឹងដៃគូជីវិត Angie Gutierrez
Mysterio  ជាមួយនឹងដៃគូជីវិត Angie Gutierrez

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T