ជប៉ុនទិញយន្តហោះចម្បាំងចំនួន ​១០៥គ្រឿង ក្នុងតម្លៃ ២៣ពាន់លានដុល្លារ

//s5.kh1.co/87/875599b7e5051ecb5f38a6fe62c39aa99802c3a2.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងការបរទេសសហរដ្ឋអាមេរិក​ បាន​សម្រេចលក់​យន្តហោះចម្បាំង F-35 ចំនួន ១០៥គ្រឿង ដែលផលិតដោយក្រុមហ៊ុន Lockheed Martin

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក​ បាន​សម្រេចលក់​យន្តហោះចម្បាំង F-35 ចំនួន ១០៥គ្រឿង ដែលផលិតដោយក្រុមហ៊ុន Lockheed Martin (LMT.N) ឱ្យទៅប្រទេសជប៉ុន ក្នុងតម្លៃប្រមាណ ២៣ ពាន់លានដុល្លារ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជប៉ុនទិញយន្តហោះចម្បាំងពីសហរដ្ឋអាមេរិកចំនួន ១០៥គ្រឿង
ជប៉ុនទិញយន្តហោះចម្បាំងពីសហរដ្ឋអាមេរិកចំនួន ១០៥គ្រឿង

នៅក្នុងទំហំទឹកប្រាក់ពាន់លានដុល្លារនេះ ប្រទេសជប៉ុនបានបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ៦៣គ្រឿង ​ប្រភេទ F-35B ចំនួន ៤២គ្រឿង ព្រមទាំងម៉ាស៊ីនរបស់ពួកវាធុន Pratt & Whitney ​RTX.N F135 ចំនួន ១១០គ្រឿង ក៏ដូចជាឧបករណ៍ដែលពាក់ព័ន្ធមួយចំនួនទៀត។ ហើយលើសពីនេះ វាក៏មានបូកបញ្ចូលទាំង​ សេវាកម្មជួសជុល និងការបណ្តុះបណ្តាលបច្ចេកទេស​រហូតដល់ទៅ ២៥ឆ្នាំ។

យន្តហោះចម្បាំង F-35A
យន្តហោះចម្បាំង F-35A

ក្រសួងការបរទេសអាមេរិកបានលើកឡើង​ថា ​​វាគឺជារឿងសំខាន់ណាស់ សម្រាប់សហរដ្ឋអាមេរិក ក្នុងការជួយជ្រោមជ្រែង​ប្រទេសជប៉ុន ​ដើម្បីអភិវឌ្ឍនិងរក្សានូវសមត្ថភាពការពារខ្លួន​ឱ្យបានរឹងមាំ​ ប្រកបដោយប្រសិទ្ធិភាព។ ហើយក្នុងការសម្រេចលក់អាវុធនេះទៀតសោធន៍ វាក៏មិនធ្វើឱ្យមានការផ្លាស់ប្តូរដល់តុល្យភាពយោធានៅក្នុងតំបន់ដែរ៕

យន្តហោះចម្បាំង F-35 ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin 
យន្តហោះចម្បាំង F-35 ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T