ភ្នំពេញ៖ នៅក្នុងវីថីសិល្បៈ មិនត្រឹមតែមានភាពជោគជ័យនោះទេ តែ ជីវិតឯកជនតារាសម្តែងស្រីសាច់សខ្ចី វ៉ាន់ វល័ក្ខ ក៏សោយសុខ ជាមួយភាពស៊ីវិល័យ សម្បូរបែបហូរហៀរ ស្របពេលដែលរូបសម្រស់ស្រស់ស្អាតកួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីថ្មីៗ នៅក្នុងគណនី Instagram ផ្ទាល់របស់តារាសម្តែងស្រីរូបនេះ បានបង្ហោះ ចែកចាយលើបណ្តាញសង្គម ជាមួយរថយន្តថ្មីស៊េរីទំនើបពណ៌ស យ៉ាងថ្មីសន្លាង Lexus ៥៧០ តម្លៃរាប់សែនដុល្លារឯណោះ ដែលនាងទើបតែបានទិញ។
នេះមិនមែនជាលើកទីមួយដែលតារាស្រីរូបនេះ ប្តូររថយន្តស៊េរីទំនើប ក៏ព្រោះនាងតែងតែប្តូរ និងជិះតែរថយន្តទំនើបតាំងពីរដើមមក។ យ៉ាងណាមិញ ក៏មានហ្វេនៗ ជាពិសេសប្រិយមិត្តនារីមិនតិចទេ ដែលមានកូនចិត្តលួចច្រណែនជាមួយជីវិត ដ៏សម្បូរបែប អមដោយរបស់របរប្រើប្រាស់ថ្លៃៗ ម៉ាកប្រ៊េនៗដែលនាងប្រើនាកន្លងមក៕
សូមទស្សនារូបភាពខាងក្រោម៖