យោងតាមគេហទំព័រ Orange បានបង្ហាញអោយដឹងថា មានក្មេងស្រីម្នាក់ ធ្លាក់ពីយ៉រផ្ទះជាន់ទី៤ កំពស់ ៩ ម៉ែត្រ ប៉ុន្តែ មិនគួរអោយជឿ នាង មិនបានរងរបួសអ្វីទាំងអស់ ។

ក្មេងស្រីសំណាងល្អរូបនេះ ត្រូវបានគេដឹងថា  មានឈ្មោះ Maria Kohler រស់នៅតំបន់ Munich ប្រទេសអាឡឺម៉ង់។ នៅថ្ងៃកើតហេតុ នាង បានប្រវេប្រវាលើយ៉រផ្ទះ ដើម្បីមើលរថភ្លើងដែលរត់ឆ្លងកាត់ ហើយក៏បណ្តាលអោយធ្លាក់ចុះដីតែម្តង។ សំណាងល្អ នៅពេលនោះ នាងបានធ្លាក់ទៅលើ តង់ ហើយរអិលទៅលើស្មៅ មិនបណ្តាលអោយរងរបួសអ្វីទាំងអស់។

អ្នកស្រី Melanie Kohler អាយុ ៣២ឆ្នាំ ជាម្តាយ របស់ក្មេងស្រី បាននិយាយថា នៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការ ដោយទុកកូនស្រីរបស់គាត់នៅផ្ទះ ជាមួយ ប្តីឈ្មោះ Ray Kohler អាយុ ៤៥ឆ្នាំ។ ក្រោយពីបានទទូលដំណឹងថាកូនស្រីធ្លាក់ពីលើផ្ទះ គាត់ប្រញាប់ប្រញាល់ទៅ មន្ទីពេទ្យ ដោយនឹកស្មានថានាងរបួសធ្ងន់ធ្ងរ  ប៉ុន្តែមិននឹកស្មានថា កូនស្រីរបស់គាត់បែរជា អង្គុយនៅលើគ្រែ គ្មានរងរបួស សូម្បីតែបន្តិចទៅវិញ។គាត់បញ្ជាក់ថា នេះជា អព្ភូតហេតុដ៏អស្ចារ្យ ដែលគាត់មិនធ្លាប់ជួប។

ចំណែកគ្រូពេទ្យ ដែលបានពិនិត្យរបួសក្មេងស្រី បាននិយាយថា ក្មេងស្រីរូបនេះ គ្មានរងរបួសអ្វីទាំងអស់ សូម្បីតែស្នាមជាំ ឬ ស្នាមខ្វាច។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]