អុញ! រូបចម្លាក់របស់ភរិយាលោកត្រាំ ត្រូវបានគេលួចដុតបំផ្លាញ ដោយមិនដឹងមូលហេតុ

//s5.kh1.co/be/be8180026f3bcd2fd635e9ac8fa6f0c86a58d24b.jpg
សង្គម

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រូបចម្លាក់មួយនេះត្រូវបានគេដាក់តាំងបង្ហាញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។

ស្លូវេនី៖ រូបចម្លាក់ធ្វើពីឈើមានរូបរាងចម្លែករបស់ស្ត្រីទីមួយអាមេរិក គឺលោកស្រី Melania Trump ដែលបានដាក់តាំងនៅជិតស្រុកកំណើតរបស់គាត់ ក្នុងប្រទេសស្លូវេនី។ រូបចម្លាក់នេះត្រូវបានគេលួចដុត ដោយអ្នកបំផ្លាញទ្រព្យសាធារណៈ នៅយប់ថ្ងៃទី៤ ខែកក្កដា នៅពេលជនជាតិអាមេរិកប្រារព្ធពិធីបុណ្យឯករាជ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិល្បករជនជាតិអាមេរិក លោក Brad Downey បានបង្ហោះវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ នៅលើគណនី Instagram របស់គាត់អំពីរូបចម្លាក់ដែលត្រូវបានគេដុតចោល។ លោក Downey មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានទេ ប៉ុន្តែប៉ូលិសក្នុងប្រទេសស្លូវេនីបានបញ្ជាក់ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្ដើម អំពីការដុតបំផ្លាញរូបចម្លាក់ នៅជិតទីប្រជុំជន Sevnica។

រូបចម្លាក់មុននិងបន្ទាប់ពីគេដកចេញវិញ
រូបចម្លាក់មុននិងបន្ទាប់ពីគេដកចេញវិញ

លោក Downey បានជួលជាងឈើក្នុងស្រុកម្នាក់ឲ្យឆ្លាក់រូបចម្លាក់ដ៏ចម្លែក ចេញពីគល់ឈើមួយ។ វាមានមុខមាត់ស្រដៀងទៅនឹងលោកស្រី Melania Trump និងអាវធំដែលមានពណ៌ផ្ទៃមេឃស្រដៀងនឹងសម្លៀកបំពាក់ដែលស្ត្រីទីមួយរបស់អាមេរិកបានពាក់ នៅថ្ងៃឡើងកាន់តំណែងរបស់ស្វាមី ក្នុងឆ្នាំ២០១៦។

រូបចម្លាក់មួយនេះត្រូវបានគេដាក់តាំងបង្ហាញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ លោក Downey បានបន្ថែមទៀតថា រូបចម្លាក់នេះមានឈ្មោះថា Melania ត្រូវបានចាត់តាំង ដើម្បីគាំទ្រឲ្យមានការសន្ទនាបន្ថែមទៀត អំពីនយោបាយអន្តោប្រវេសន៍ ដែលលោក ត្រាំ សច្ចាថានឹងកាត់បន្ថយ។

រូបចម្លាក់របស់លោកស្រី Melania Trump
រូបចម្លាក់របស់លោកស្រី Melania Trump
រូបចម្លាក់របស់លោកស្រី Melania Trump
រូបចម្លាក់របស់លោកស្រី Melania Trump

លោកស្រី Melania Trump បានចាកចេញពីប្រទេសស្លូវេនីជាងពីរទសវត្សរ៍មុន ដើម្បីបន្តអាជីពជាតារាបង្ហាញម៉ូត នៅសហរដ្ឋអាមេរិក ហើយមិនបានវិលត្រឡប់មកស្រុកកំណើតរបស់នាង ក្នុងរយៈពេលជាង១០ឆ្នាំ។

អ្នកនាំពាក្យរបស់លោកស្រី Melania Trump មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយ ថាតើលោកស្រីឬលោកប្រធានាធិបតីបានដឹងអំពីរូបសំណាកនេះ ឬថាវាត្រូវបានគេដុតបំផ្លាញដែរឬទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T