ដើរលេងមិនឆ្អែតទេមើលទៅ! Premier League គ្រោងទុកពេលឲ្យកីឡាករសម្រាកបិទរដូវកាលចំនួនតែ...

//s5.kh1.co/78/7847f116faa94437db3f09abe854330e413d3fc9.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Premier League គ្រោងទុកពេលឲ្យកីឡាករសម្រាកបិទរដូវកាលចំនួនតែ២សប្តាហ៍ប៉ុណ្ណោះ

អង់គ្លេស៖​ លីគកំពូលរបស់អង់គ្លេស Premier League គ្រោងនឹងទុលពេលឲ្យកីឡាករសម្រាកបិទរដូវកាលនេះតែ២សប្តាហ៍ប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ជាក់ស្តែងក្លិបនៅលីគកំពូលរបស់អឺរ៉ុបនឹងចាប់ផ្តើមធ្វើការប្រកួតកម្តៅសាច់ដុំមុនបើករដូវកាលថ្មី ២០២០-២០២១ (Preseason) នៅថ្ងៃទី១០ខែសីហាខាងមុខ។ ស្របពេលជាមួយគ្នានេះដែរ លីគកំពូល Premier League នឹងធ្វើការបញ្ចប់រដូវកាល ២០១៩-២០២០ របស់ខ្លួននៅថ្ងៃទី២៥ខែនេះ។

ក្រុមកីឡាកររបស់ក្លិប Liverpool
ក្រុមកីឡាកររបស់ក្លិប Liverpool

ដោយឡែកក្លិបមួយចំនួនដូចជា Manchester City, Manchester United និង Wolves នឹងត្រូវជាប់កាតាព្វកិច្ចនៅពានរង្វាន់ទ្វីបអឺរ៉ុប Champions League និង Europa League នៅចំពេលដែលក្លិបដ៏ទៃទៀតប្រកួតកម្តៅសាច់ដុំសម្រាប់រដូវកាលថ្មី។

ក្រុមកីឡាកររបស់ក្លិប Man City
ក្រុមកីឡាកររបស់ក្លិប Man City

យ៉ាងណាមិញ គណៈគ្រប់គ្រងក្លិបទាំងអស់នៅ Premier League ស្នើសុំឲ្យគ្រប់កីឡាករកុំឲ្យធ្វើដំណើឆ្ងាយៗពេក ពោលគឺដើរលេងតែក្នុងប្រទេសអង់គ្លេសទៅបានហើយពីព្រោះពេលសម្រាកមានរយៈពេលខ្លី ដោយរដូវកាលថ្មី ២០២០-២០២១ នឺងត្រូវចាប់ផ្តើមនៅថ្ងៃទី១២ខែកញ្ញាខាងមុខនេះហើយ៕

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T