Pogba និង Greenwood ស៊ុតពីលើដំបូលទូកអេមណាស់! Man UTD ស៊ុត៣គ្រាប់យក៣ពិន្ទុ ឡើងកាន់តែកៀក Top 4 (មានវីដេអូ)

//s5.kh1.co/53/53ae3bf81b468bed0512970bff814f044f8683cb.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Man UTD ស៊ុត៣គ្រាប់យកឈ្នះ Aston Villa

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានបន្តភាពមិនដែលចាញ់របស់ខ្លួន គិតត្រឹម១៧ប្រកួតចុងក្រោយ ដោយកាលពីយប់មិញនេះ នៅកីឡដ្ឋាន Villa Park ពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផលយ៉ាងគាប់ប្រសើរ ៣ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernades (ខោខ្មៅ)
កីឡាករ Bruno Fernades (ខោខ្មៅ)

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គិតត្រឹមតង់ទី១ មានគ្រាប់កើតឡើងចំនួន២គ្រាប់ ដែលជាគ្រាប់នាំមុខរបស់ក្រុមលោក Ole Gunnar Solskjaer ក្នុងនោះគ្រាប់ទី១​ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែបម្រើកំពុងឡើងកូដ Bruno Fernandes ចំណែកឯគ្រាប់ទី២ ជាការបាញ់១ជើងស្ដាំយ៉ាងស្រួចពីលើដំបូលទូក ដោយខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Mason Greenwood

កីឡាករ Mason Greenwood (ឈរកណ្ដាល)
កីឡាករ Mason Greenwood (ឈរកណ្ដាល)

លុះឈានចូលដល់ទី២ នៅនាទីទី៥៨ ម្ចាស់អាវលេខ៦ Paul Pogba បានសម្រេចគ្រាប់ទី៣ឲ្យ Man UTD ក្រោយទទួលបានបាល់ពីដៃគូយល់ចិត្ត Bruno Fernandes។ យ៉ាងណាមិញ ១គ្រាប់នេះ ជាគ្រាប់ទី១ហើយរបស់ Pogba សម្រាប់រដូវកាល២០១៩/២០​ ក្នុងចំណោមការបង្ហាញខ្លួន១៤ប្រកួត។

Paul Pogba និងមិត្តរួមក្រុម
Paul Pogba និងមិត្តរួមក្រុម

តាមយរយៈជ័យជម្នះនេះ បានជួយក្រុម Man UTD រក្សាគម្លាតត្រឹមតែ១ពិន្ទុ ប៉ុណ្ណោះ ពីក្រុមលេខ៤ Leicester City និងដេញពីក្រោយក្រុមលេខ៣ Chelsea ចំនួន២ពិន្ទុ។

គួរឲ្យដឹងដែរថា Man UTD បានក្លាយជាក្រុមដំបូងគេ បង្អស់ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Premier League ដោយស៊ុតយកឈ្នះ ទៅលើគូប្រកួតបានចាប់ពី៣គ្រាប់ឡើង ក្នុងការប្រកួតចំនួន៤លើកជាប់ៗគ្នា៕

តារាង Premier League
តារាង Premier League

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T