ក្មេងប្រុសចិនម្នាក់នេះ ពិកាដៃ ក្រោយពីលេងហ្គេមកុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃ អស់រយៈពេល១ខែ (មានវីដេអូ)

//s5.kh1.co/54/545dde1d74e7da18a5b5e2022433ffedf2bd29c5.jpg
សង្គម

 ១០-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្មេងប្រុសម្នាក់មានឈ្មោះហៅក្រៅថា ស៊ាប៊ីន វ័យ១៥ឆ្នាំ បានលេងហ្គេមកុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃ អស់រយៈពេល១ខែ ដែលបណ្ដាលឲ្យគេកម្រើកដៃមិនកើត។

ចិន៖ ក្មេងប្រុសម្នាក់មានឈ្មោះហៅក្រៅថា ស៊ាប៊ីន វ័យ១៥ឆ្នាំ បានលេងហ្គេមកុំព្យូទ័ររាប់ម៉ោងក្នុងមួយថ្ងៃ អស់រយៈពេល១ខែ ដែលបណ្ដាលឲ្យគេកម្រើកដៃមិនកើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ស្ត្រីជាម្ដាយ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កូនប្រុសរបស់អ្នកស្រីវក់នឹងការលេងហ្គេមយ៉ាងខ្លាំង កំឡុងពេលប្រទេសដាក់ក្នុងភាពអាសន្នចាប់តាំងពីខែកុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

កូនប្រុសរបស់អ្នកស្រី តែងតែចំណាយពេលនៅក្នុងបន្ទប់រហូត ដោយចាក់សោរទ្វារ និងបិទបង្អួចយ៉ាងជិតឈឹង ហើយប្រាប់ថា គេកំពុងរៀនសូត្រតាមរយៈអនឡាញ។ មិនយូរប៉ុន្មាន អ្នកស្រីក៏បានដឹងការពិត បន្ទាប់ពីឆែកឃើញការសន្ទនារវាងកូនប្រុសនិងមិត្តភក្ដិរបស់គេ ដែលជជែកគ្នាថា មានថ្ងៃខ្លះ កូនប្រុសបានលេងហ្គេមកុំព្យូទ័ររហូតដល់ទៅ២២ម៉ោងឯណោះក្នុងមួយថ្ងៃ និងសម្រាកត្រឹមតែ២ម៉ោងប៉ុណ្ណោះ។

អ្នកស្រី បានបន្ដទៀតថា ក្នុងខែមីនា កូនប្រុសរបស់អ្នកស្រី​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Nanning Hospital ក្រោយពីគេសន្លប់បាត់បង់ស្មារតីនៅផ្ទះ។ ហើយនៅពេលធ្វើរោគវិនិច្ឆ័យ និងស្កេន CT រួចមក បានបង្ហាញថា កូនប្រុសរបស់អ្នកស្រី មានជំងឺដាច់សរសៃឈាមខួរក្បាល និងបាត់បង់ការគ្រប់គ្រងចលនាដៃខាងឆ្វេង រួមទាំងប្រអប់ដៃផងដែរ។

វេជ្ជបណ្ឌិត លី ជាអ្នកជំនាញផ្នែកខួរក្បាលបានមានប្រសាសន៍ថា ស្ថានភាពរបស់ក្មេងប្រុស ស៊ាប៊ីន ក្លាយជាបែបនេះ គឺបណ្ដាលមកពីរបៀបរស់នៅមិនសូវល្អ ក្នុងការលេងហ្គេមកុំព្យូទ័រច្រើន និងសម្រាកបានតិចតួច។ ហើយមូលហេតុចំបង គឺគេបរិភោគមិនទៀងទាត់ និងឪពុកម្ដាយបណ្ដោយតាមចិត្តរបស់គេខ្លាំងពេក។ កង្វះអាហាររូបត្ថម្ភ បូករួមទាំងការសម្រាកតិច នាំឲ្យមានការថយចុះបរិមាណឈាម និងអុកសុីសែននៅក្នុងខួរក្បាលរបស់គេ ដែលបណ្ដាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។

យ៉ាងណាមិញ ចាប់តាំងពីការសន្លប់ក្នុងខែមីនា រហូតមកទល់ពេលនេះ ក្មេងប្រុស ស៊ាប៊ីន មិនទាន់ជាសះស្បើយឡើយ និងនៅតែបន្ដព្យាបាលដដែលនៅក្នុងមន្ទីរពេទ្យ។ ហើយខាងវេជ្ជបណ្ឌិតក៏មិនអាចប៉ាន់ស្មានថា គេនឹងអាចជាសះស្បើយនៅពេលណាដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

វេជ្ជបណ្ឌិតកំពុងធ្វើចលនាដៃឲ្យក្មេងប្រុស ស៊ាប៊ីន
វេជ្ជបណ្ឌិតកំពុងធ្វើចលនាដៃឲ្យក្មេងប្រុស ស៊ាប៊ីន
វេជ្ជបណ្ឌិតកំពុងធ្វើចលនាដៃឲ្យក្មេងប្រុស ស៊ាប៊ីន
វេជ្ជបណ្ឌិតកំពុងធ្វើចលនាដៃឲ្យក្មេងប្រុស ស៊ាប៊ីន
វេជ្ជបណ្ឌិតកំពុងធ្វើចលនាដៃឲ្យក្មេងប្រុស ស៊ាប៊ីន
វេជ្ជបណ្ឌិតកំពុងធ្វើចលនាដៃឲ្យក្មេងប្រុស ស៊ាប៊ីន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T