ហ្វេនៗខំអរ ស្មានSean លុតជង្គង់សុំមិត្តស្រីរៀបការ ដល់ដឹងការពិតបានដឹងបែបណា

//s5.kh1.co/ab/abdd95bc3c66eab29477f59a7b291f2a7d18759d.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នៅសុខៗ ស្រាប់តែ តារាសម្ដែងប្រុស លោក Sean Jindachot បង្ហាញរូបភាពមនុស្សប្រុសម្នាក់ បានលុតជង្គង់សុំមិត្តស្រីរៀបការ ដែលធ្វើឲ្យហ្វេនៗរីករាយយ៉ាងខ្លាំង ដោយនឹងស្មានថា Sean បានសាងភាពរ៉ូមែនទិកបែបនេះ តែតាមពិតគឺបែបនេះសោះ

ថៃ៖ ថ្មីៗនេះ វាបានក្លាយទៅជាចំណុចដ៏ចាប់អារម្មណ៍ពី ហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម បន្ទាប់ពី តារាសម្ដែងប្រុសដ៏ល្បីឈ្មោះ លោក Sean Jindachot បានបង្ហាញពីរូបភាព ដែលមានបុរសវ័យក្មេងម្នាក់ បានលុតជង្គង់ចំពោះមិត្តស្រី ដើម្បីសុំរៀបការ ដែលធ្វើឲ្យហ្វេនៗបានចួលទៅមើលយ៉ាងរហ័ស ព្រមទាំងអានសារនៅក្នុងនោះ ថាមានរឿងអ្វីកើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលបានបង្ហោះភ្លាមៗ បណ្ដាហ្វេនៗជាច្រើន ក៏បានចូលមកអបអរ ទៅដល់លោក ដោយនឹកស្មានថា នោះគឺជាទិដ្ឋភាពដ៏សប្បាយរីករាយ ព្រមទាំងរ៉ូមែនទិកយ៉ាងខ្លាំង ដែលតារាប្រុសរូបបានលុតជង្គង់ សុំមិត្តស្រីខ្លួន រៀបការ។

យ៉ាងណាមិញ មិនយូរប៉ុន្មាន ក៏បានចូលទៅពង្រីករូបភាពនោះ ព្រមទាំងអានសារបង្ហោះឲ្យម៉ត់ចត់ ទើបដឹងថា មនុស្សប្រុសដែលនៅក្នុងរូបភាពនោះ គឺមិនមែនជា Sean នោះទេ ហើយថែមទាំងត្រូវបានគេដឹងថា បុរសម្នាក់នេះ គឺជា បងប្អូនជិតដិតម្នាក់ ដែលបានចូលរួមថតកម្មវិធីជាមួយគ្នា គឺ លោក Nott WakeClub ហើយហ្វេនៗទាំងនោះក៏បានចូលមកសម្ដែងក្ដីត្រេកអរចំពោះ លោក Nott ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Sean 
Sean 
Sean 
Sean 
Sean 
Sean 
Sean 
Sean 
Sean 
Sean 
Sean 
Sean 
រូបភាពដែល Sean បានបង្ហោះ
រូបភាពដែល Sean បានបង្ហោះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T