អ្នកគួរអនុវត្តន៍តាមវិធីសាស្ត្រទាំង ៤នេះ បើចង់រក្សាថ្មឲ្យប្រើប្រាស់បានយូរ

//s5.kh1.co/eb/eb93b08b5e83ffa12a7f9c0621db74cbf0eded84.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងសម័យឌីជីចលនេះមិនថាក្មេង ចាស់ប្រុសស្រីនោះទេ ភាគច្រើនសុទ្ធតែប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន អ្នកខ្លះមានតែមួយ ប៉ុន្តែអ្នកខ្លះមានដល់ទៅ ពីរ ឬបីគ្រឿងនៅក្នុងដៃ។

នៅក្នុងសម័យឌីជីចលនេះមិនថាក្មេង ចាស់ប្រុសស្រីនោះទេ ភាគច្រើនសុទ្ធតែប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន អ្នកខ្លះមានតែមួយ ប៉ុន្តែអ្នកខ្លះមានដល់ទៅ ពីរ ឬបីគ្រឿងនៅក្នុងដៃ។ ទទួលស្គាល់ថាស្មានហ្វូនទាំងអស់សុទ្ធតែមានតម្លៃថ្លៃគួរសមដែរ ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់យូរៗទៅភាគច្រើនតែង តែជួបប្រទះបញ្ហាឆាប់អស់ថ្ម និងត្រូវចំណាយពេលយូរក្នុងការរង់ចាំសាកថ្មទម្រាំតែពេញ ១០០ ភាគរយទើបអាចប្រើប្រាស់បន្តបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាគន្លឹះបន្តិចបន្តួចសម្រាប់អ្នកដែលជួបបញ្ហាដូចខាងលើដោយមិនចាំបាច់យកឧបករណ៍សាកថ្មជំនួយ (Power Bank) ទៅជាមួយជាប់រហូតនោះទេ៖

១. អ្នកត្រូវបិទមុខងារទីតាំង (Location services)

បិទមុខងារទីតាំង
បិទមុខងារទីតាំង

ការបិទ Location services គឺជាមុខងារមួយអាចជួយរក្សាថាមពលថ្មដោយអាចប្រើប្រាស់បានយូរជាងមុន ដោយសារតែមុខងារនេះតែងតែបង្ហាញអ្នកនៅលើផ្ទាំងកម្មវិធីគ្រប់ពេលដែលអ្នកប្រើប្រាស់វាម្តងៗដូចជាកម្មវិធីកម្សាន្តផ្សេងៗ កម្មវិធីហៅតាក់ស៊ី និងកម្មវិធីបណ្តាញសង្គមជាច្រើនទៀត ដែលបានប្រើប្រាស់ GPS ដើម្បីភ្ជាប់ និងទទួលបានទិន្នន័យពីទីតាំងរបស់អ្នក ។ ការបិទ Location services នឹងជួយរក្សាទុកថ្មទូរស័ព្ទបានយូរជាងមុខ នៅពេលអ្នកត្រូវការប្រើប្រាស់វា។

២. លុបចោលកម្មវិធីដែលមិនចាំបាច់ប្រើប្រាស់

លុបចោលកម្មវិធី
លុបចោលកម្មវិធី

ជាទូទៅទូរស័ព្ទរបស់អ្នកអាចដំណើរការនូវកម្មវិធីជាច្រើន ក្នុងពេលតែមួយដែលមើលទៅវាពិតជាឆ្លាត វៃខ្លាំងណាស់ ប៉ុន្តែកម្មវិធីទាំងនោះនឹងធ្វើឲ្យទូរស័ព្ទរបស់អ្នកឆាប់អស់ថ្ម។ ដូច្នេះដើម្បីរក្សាថាមពលថ្មទូរស័ព្ទរបស់អ្នកបានយូរ អ្នកគួរតែលុបចេញនូវកម្មវិធីដែលមិនចាំបាច់ក្នុងការប្រើប្រាស់ដើម្បីកាត់បន្ថយចំនួននៃមុខងារនីមួយៗដែលកំពុងតែដំណើរនៅក្នុងទូរស័ព្ទរបស់អ្នក មិនត្រឹមតែប៉ុណ្ណោះវិធីមួយនេះវាក៏អាចជួយឲ្យថាមពលថ្មទូរស័ព្ទកាន់តែប្រសើរជាងមុន។

៣. ប្រើប្រាស់មុខងារ Power Saving mode

មុខងារ Power Saving mode
មុខងារ Power Saving mode

វិធីមួយនេះនឹងជួយរក្សាថ្មទូរស័ព្ទបានយូរ នៅពេលដែលអ្នកកំពុងប្រើប្រាស់វា ហើយមុខងារ Power Saving mode មិនមាននៅគ្រប់ទូរស័ព្ទទាំងអស់នោះទេ ដូច្នេះប្រសិនជាទូរស័ព្ទរបស់អ្នកមានមុខងារមួយនេះ អ្នកគួរតែបើកដំណើរការនៅពេលដែលថ្មទូរស័ព្ទរបស់អ្នកនៅមានថាមពលទាប (ប្រហែល ២០ភាគរយ) ដើម្បីជួយរក្សាទុកថ្មទូរស័ព្ទបានយូរ។

៤. កាត់បន្ថយការប្រើប្រាស់ពន្លឺអេក្រង់ទូរស័ព្ទ

បើកពន្លឺអេក្រង់ទូរសព្ទ
បើកពន្លឺអេក្រង់ទូរសព្ទ

ជាទូទៅប្រភេទទូរស័ព្ទស្មានហ្វូនមានអេក្រង់ធំ និងបានប្រើប្រាស់ពន្លឺខ្លាំង ដែលធ្វើឲ្យវាងាយនឹងឆាប់អស់ថ្ម។ ដូចនេះហើយបានជាទូរស័ព្ទភាគច្រើនមានប្រព័ន្ធកំណត់ពន្លឺស្វ័យប្រវត្តិក្នុងការប្រើប្រាស់ឲ្យត្រឹមត្រូវទៅនឹងពេលវេលា ដែលវាអាចជួយកាត់បន្ថយក្នុងការប្រើប្រាស់ថ្មបានយូរជាងមុន។ វិធីដែលល្អជាងនេះ អ្នកគួរតែកំណត់កម្រិតពន្លឺអេក្រង់ទូរសព្ទឲ្យទាបដោយខ្លួនឯង ដើម្បីរក្សាទុកថ្មបានយូរគ្រប់ពេលវេលាមិនថាពេលថ្ងៃ ឬពេលយប់៕

Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T