ត្រឹម ២៧ ម៉ោងប៉ុណ្ណោះ បទចម្រៀងថ្មីរបស់ នីកូ មានអ្នកទស្សនារហូតដល់...

//s5.kh1.co/50/5068d0f24371e1dfc77d3db9a4708a75eaa10a0b.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញ វេលាម៉ោង ៧:០០ នាទីយប់ ផលិតរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មីមួយមានចំណងជើង សង្ស័យ បកស្រាយដោយលោក នីកូ នៅលើគណនីហ្វេសប៊ុក និងយូធូបផ្លូវការរបស់ខ្លួន។

ភ្នំពេញ៖ កាលពីម្សិលមិញ វេលាម៉ោង ៧:០០ នាទីយប់ ផលិតរស្មីហង្សមាស បានបញ្ចេញបទ ចម្រៀងថ្មីមួយមានចំណងជើង «សង្ស័យ» បកស្រាយដោយលោក នីកូ នៅលើគណនីហ្វេសប៊ុក និងយូធូបផ្លូវការរបស់ផលិតកម្មផ្ទាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ចាប់តាំងពេលបង្ហោះបទចម្រៀងមួយនេះកាលពីម្សិលមិញមកទល់ពេលនេះបានត្រឹមតែ ២៧ ម៉ោងទេ ដោយទទួលបានអ្នកចូលទស្សនារហូតដល់ជាង ៣០ ម៉ឺននាក់ នៅក្នុងបណ្តាញសង្គមយូធូប (YouTube)។ ទាំងអស់នេះអាចសបញ្ជាក់បានថា បទចម្រៀងមួយនេះពិតជាមានសន្ទុះនៃការគាំទ្រច្រើន រីឯអត្ថន័យនៃបទចម្រៀងវិញចាក់ដោតអារម្មណ៍មិនស្ទើរទេទៅកាន់យុវវ័យមួយចំនួនដែលជួបរឿងបែបនេះ។

តារាចម្រៀង នីកូ មិនដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមជាមួយលោកម្តងណាទេ តែងតែមានអ្វីប្លែកៗពីមួយបទទៅមួយបទ មិនត្រឹមតែប៉ុណ្ណោះរាល់បទចម្រៀងនីមួយៗនៅក្នុងផលិតកម្ម រស្មីហង្សមាសនេះ សុទ្ធតែមានសន្ទុះនៃការគាំទ្រ និងឮស្ទើរតែគ្រប់កន្លែងទៅហើយដែលបើកស្តាប់បទចម្រៀងរបស់លោកដូចជាបទចម្រៀង ថ្ងៃបែកគ្នា, ធ្វើម្តេចខ្ញុំនឹកគេ, ភ្លេចស្រលាញ់ខ្លួនឯង, ចូកមួយ ទៅត្រង់...មានបទ ចម្រៀងជាច្រើនទៀតប៉ុន្តែបទចុងក្រោយនេះគឺបទ សង្ស័យ នេះតែម្តង។

មិនត្រឹមតែចេញបទចម្រៀងមួយមុខទេ លោក នីកូ ក៏នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាគយន្តប្រចាំទូរទស្សន៍ ហង្សមាស ក្នុងពេលឆាប់ៗនេះដែលមានចំណងជើង អាពាហ៍ពិពាហ៍ចៃដន្យ សម្តែងជាតួឯកជាមួយអ្នកនាង ពេជ្រ សូលីកា​ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក នីកូ 
លោក នីកូ 
រូបភាព Poster នៃរឿង អាពាហ៍ពិពាហ៍ចៃដន្យ
រូបភាព Poster នៃរឿង អាពាហ៍ពិពាហ៍ចៃដន្យ
ចំនួននៃអ្នកចូលទស្សនាបទចម្រៀងរហូត 311,826 នាក់
ចំនួននៃអ្នកចូលទស្សនាបទចម្រៀងរហូត 311,826 នាក់
លោក នីកូ 
លោក នីកូ 
នីកូ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T